ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅស្តីពី “វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ជាភាសាខ្មែរ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Sardar Umar Alan តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា និងលោក Magnus Saemundsson លេខាទីមួយ នៃស្ថានទូតស៊ុយអែតប្រចាំកម្ពុជា អញ្ជើញជាអធិបតី ពិធីស​ម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសៀវភៅស្តីពី “វិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត ជាភាសាខ្មែរ ។

អត្ថន័យក្នុងសៀវភៅខាងលើនេះ មានគោលបំណងសម្រាប់ការអប់រំ និងការបណ្តុះបណ្តាល​ផ្នែកវិជ្ជាជីវៈ​សារព័ត៌មាន ជូនដល់អ្នកសារព័ត៌មាន និងអ្នកអប់រំផ្នែកវិជ្ជាជីវៈសារព័ត៌មាននៅប្រទេសកម្ពុជា ដែលជា​មធ្យោបាយ ដើម្បីប្រយុទ្ធប្រឆាំង នឹងព័ត៌មានមិនពិត ក្នុងកិច្ចសហការរវាងក្រសួ​ង​ព័ត៌មាន និងអង្គការ​យូណេស្កូប្រចាំនៅកម្ពុជា។

You might like

Leave a Reply

Your email address will not be published. Required fields are marked *