
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក.ស ២៥៨៦ ត្រូវនឹងថ្ងៃទី៣១ខែមករា ឆ្នាំ២០២៥ លោកជួន បារាំង នឹងអ្នកស្រី តាន់ បារាំង ជាភរិយា រស់នៅ ភូមិនគរក្រៅ សង្កាត់នគរធំ ក្រុង.ខេត្តសៀមរាប បានបន្តនាំយកអំណោយគ្រឿងឧប្បភោគបរិភោគ ចែកជូនដល់ប្រជាពលរដ្ឋចំនួន១៧គ្រួសារ រស់នៅ ក្នុង ភូមិដូនវៀត ឃុំ កំពង់ហៅ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងដោយមានការចូលរួម៖ពីសំណាក់ លោកស្រី កុយ ចន្នី មេឃុំ នឹង អែម ប៉ុន ណាត លោក សុង សេង មេភូមិ នឹងគឹម ម៉េង .វ៉ាត សាត់។ បន្ទាប់ពីជួបសំណេះសំណាលនឹងសួរសុខបងប្អូនប្រជាពលរដ្ឋ១៧គ្រួសារដែលពួកគាត់ជួបបញ្ហាជីវភាពខ្វះខាត លោក ជួន ប៉ារាំនឹង ភរិយា ក៍បានប្រគល់អំណោយជូនបងប្អូនអំណោយដែលបានចែកជូនប្រជាពលរដ្ឋ១៧គ្រួសាររួមមាាន៖អង្ករ១០គីឡូ.ប៊ីចេង១គីឡូ .អំបិល១គីឡូ.ស្ករស១គីឡូ.ទឹកត្រី១យួរ. ទឹកសុីអុីវ១យួរ.សារ៉ុង១. ក្រម៉ា១.ថវិការមួយមុឺនរៀល
លោកជួន ប៉ារាំនឹងភរិយា បានផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋអោយមានការថែរក្សាសុខភាពព្រោះវដូវនេះជារដូវរងារផងដែរ លោកបន្ថែមថា៖ លោកនិងភារិយានឹងខិតខំបន្តចែកជូនអំណោយនេះជូនបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ដែលកំពុងជួបបញ្ហាខ្វះខាត ទោះអំណោយនេះមានតិចទូចក្តីវាអាចជួយសម្រួលពួកគាត់ដោះស្រាយបានមួយគ្រាផងដែរ នឹងសូមអរគុណដល់អាជ្ញាធរភូមិឃុំខាងលើដែលបានចូលរួមផ្តល់ឱកាសអោយលោកនឹងភរិយាបានពាំនាំយកអំណោយផ្ទាល់ខ្លួនរបស់លោកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ។
ចុងក្រោយប្រជាពលរដ្ឋ១៧គ្រួសារដែលបានទទួលអំណោយពីលោកជួន ប៉ារាំ នឹង ភារិយា មានការត្រេកអរយ៉ាងខ្លាំងនូវទឹកចិត្តដ៍ថ្លៃថ្លាលោកទាំងពីរបានចែកទានជាគ្រឿងឧប្បភោគបរិភោគដល់ពួកគាត់ដែលមានជីវភាពជួបបញ្ហាខ្វះខាត់នឹងអរគុណអស់ពីរចិត្តសូមលោកជួន ប៉ារាំ នឹង ភរិយាមានអាយុវែង សូម ទេវតាក្នុងលោកតាមថែរក្សាលោកទាំងពីរ នឹងសូម ពុទ្ធពរ ទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ នឹងរួមបន្តជួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតថែមទៀតដោយលោកទាំងពីរមិនមើលនឹងភ្នែកនោះឡើយ ៕

