អភិបាលខេត្តព្រៃវែង និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកព្រះស្តេច

FB_IMG_1738298399528-1080x642.jpg

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ..២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តម សួនសុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជូន បូរ៉ានី បានអញ្ជើញចូលរួមក្នុងពិធី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណវិទ្យាល័យមិត្តភាពខ្មែរជប៉ុន ស្ថិតនៅភូមិលិង្គ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត សុខាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត សុខា និងលោកជំទាវ កែ សួនសុភី សុខា។

ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាម ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ ដែលបានឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ និងរៀបចំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះមកពិនិត្យ ព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកព្រះស្តេចនាពេលនេះ ដើម្បីអោយប្រជាពលរដ្ឋទទួលបានសុខភាពល្អប្រសើរក្នុងការប្រកបមុខរបរប្រចាំថ្ងៃ និងបង្កើនជីវភាពក្នុងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋ។

ពិធីនេះដែរមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ លោកនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាព ប្រធានផ្នែកចំណុះសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានសាខាគយ និងរដ្ឋាករខេត្ត នាយិកាសាខាកាកបាទក្រហមខេត្ត សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលក្រុង ស្រុក មន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីថ្នាក់ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ ប្រជាការពារភូមិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ...យុវជនកាយប្ញទ្ធិ និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំង១១ឃុំ សរុបចំនួន .៣៩៩រូប៕តំឡើងចែកចាយព័ត៍មានដោយលោកលុចណាម

FB_IMG_1738298391473-1024x683.jpg

FB_IMG_1738298429112-1024x683.jpg

FB_IMG_1738298523052-1024x683.jpg

FB_IMG_1738298376295-1024x683.jpg

FB_IMG_1738298517808-1024x683.jpg

FB_IMG_1738298482921-1024x683.jpg

FB_IMG_1738298448145-1024x683.jpg

FB_IMG_1738298471578-1024x683.jpg

FB_IMG_1738298494221-1024x683.jpg

FB_IMG_1738298440287-1024x683.jpg

FB_IMG_1738298444273-1024x683.jpg

FB_IMG_1738298463020-1024x683.jpg

FB_IMG_1738298414617-683x1024.jpg

FB_IMG_1738298488747-1024x683.jpg

FB_IMG_1738298504597-1024x683.jpg

FB_IMG_1738298527711-1024x683.jpg

FB_IMG_1738298467661-1024x683.jpg

FB_IMG_1738298509542-1024x683.jpg

FB_IMG_1738298458841-1024x683.jpg

FB_IMG_1738298409707-683x1024.jpg

FB_IMG_1738298419374-1024x683.jpg

FB_IMG_1738298452543-1024x683.jpg

FB_IMG_1738298479171-1024x683.jpg

FB_IMG_1738298435927-1024x683.jpg

FB_IMG_1738298404615-1024x683.jpg

FB_IMG_1738298423709-1024x683.jpg

FB_IMG_1738298382871-1024x683.jpg

FB_IMG_1738298533216-1024x683.jpg

FB_IMG_1738298372143-1024x683.jpg

FB_IMG_1738298364545-1024x683.jpg

You might like

Leave a Reply

Your email address will not be published. Required fields are marked *