ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុ​ខតំណែង និងបំពាក់ឋានន្តរស័ក្តិ​ជូ​ន​មន្ត្រីនគរបាលជាតិ នៃស្នងការ​ដ្ឋា​ន​នគរបាលខេត្តកែប

ខេត្តកែប ៖ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរ​បាល​ជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និង​ លោក អ៊ុក ថា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិ​បាលខេត្តកែប បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូននាយ នាយរង និងមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកែប ចំនួន២៦៦នាក់ ក្នុងនោះផ្ទេរសម្រួលភារកិច្ចចំនួន៨៦នាក់។

ពិធីខាងលើក៏មានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ វរៈសេនីយ៍ជាប្រតិភូអមដំណើរ តំណាងប្រធានសាលាដំបូងខេត្តកំពត​ លោកឧ​ត្តមសេនីយ៍ស្នងការនគរបាលខេត្ត តំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹ​ក​​​រ​ង​ខេត្ត និងអធិការនគរបាលក្រុង ស្រុក អញ្ជើញចូលរួមផងដែរ។

នាឱកា​សនោះ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានឡើងធ្វើរបាយការណ៍ស្វាគមន៍ អំពីសមិទ្ធផលការងារដែលជាស្នាដៃនៃកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលខេត្ត ដែលសម្រេចបានក្នុងរយៈពេ​ល​កន្លងមកជូនអង្គពិធីផងដែរ។

បន្ទាប់មក លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជើញបំពាក់ឋានន្តរស័ក្តិ ជូននាយ នាយរង និងមន្ត្រីនគរបាលជាតិ ចំនួន១៨០នាក់ រួមមាន៖

១/ថ្នាក់វរសេនីយ៍ចំនួន៦៧រូប (វរសេនីយ៍ឯក ចំនួន៦រូប , វរសេនីយ៍ទោ ចំនួន៣៥រូប និងវរសេនីយ៍ត្រី ចំនួន២៦រូប), ២/ថ្នាក់អនុសេនីយ៍  ចំនួន១១២រូប (អនុសេនីយ៍ឯក ចំនួន៥២រូប , អនុសេនីយ៍ទោចំនួន៣៤រូប និងអនុសេនីយ៍ត្រី ចំនួន២៦រូប) និង៣/ ថ្នាក់ព្រិន្ទបាលឯក ចំនួន១រូប។

បន្ទាប់ពី លោក អ៊ុក ថា អភិបាលរងខេត្តកែប មានមតិសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើដល់មន្ត្រីកងកម្លាំងនគរបាលខេត្ត ក្នុងអង្គពិធីរួចមក លោកឧត្តមសេនីយ៍ឯក ហាវ ចាន់សិទ្ធី អនុប្រធាននាយកដ្ឋានបុគ្គលិក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក ដែលបានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវរួមគ្នាបន្តខិតខំបំពេញការងារតាមជំនាញរៀងៗខ្លួន និងខ្លួនឯកឧត្តមផ្ទាល់ សូម​កោ​ត​សរសើរ ដល់មន្ត្រីកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំសម្រេចបានសមិទ្ធផលជាច្រើនក្នុងការរក្សាសន្តិសុ​ខ​ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រូវមានឥរិយាបទទន់ភ្លន់ ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័​ស​ ទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីមូលដ្ឋានគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿ​ង​ញៀន ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកំរិតអប្បបរមា បន្ថែមពីនេះត្រូវគោរពឱ្យបានមុឺងម៉ាត់ នូវវិន័យរ​ប​ស់កងកម្លាំងនគរបាលជាតិ ចេះសាមគ្គីភាព ឯកភាពផ្ទៃក្នុង ដើម្បីក្លាយខ្លួនជាមន្ត្រីគំរូ ដែលជាជំនឿជឿទុកចិត្តរបស់ប្រជាពលរដ្ឋគ្រប់ៗរូបនៅក្នុងមូលដ្ឋានខេត្តកែបផងដែរ។

បន្ថែមពីនេះ លោកបានណែនាំឱ្យមន្ត្រីកងកម្លាំងទាំងអស់យកចិត្តទុកដាក់ថែរក្សាសុខភាព និងរក្សាអនាម័យជាប្រចាំដើម្បីប​ង្ការការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *