ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ខែមករា ឆ្នាំ២០២៥ ពលរដ្ឋ១០គ្រួសារ រស់នៅភូមិ ទក្សិណ ខាងត្បូងសង្កាត់គោកចកក្រុង.ខេត្តសៀមរាប បានទទួលអំណោយពីអ្នកស្រីតាន់ បារាំង រស់នៅភូមិ នគរក្រៅ ស្រុកនគរធំក្រុង.ខេត្តសៀមរាប បានទំនាក់ទំនងផ្តល់អំណោយនេះតាមរយៈលោកគៀន គាល ចាងហ្វាងការផ្សាយ គេហទំព័រ សារព័ត៍មានពន្លឺខ្មែរអមត: យកមកចែកជូន អំណោយដែលបានទទួលរួមមាន៖ អង្ករ១០គីឡូ / ប៊ីចេង១គីឡូ / អំបិល១គីឡូ/ ស្ករស ១មួយគីឡូ/ទឹកត្រី១យួរ/ ទឹកសុីអុីវ១យួរ/ សារ៉ុង១/ ក្រម៉ា១/ ថវិការមួយមុឺនរៀល ។
អ្នកស្រី តាន់ បារាំង បានបន្ថែមថា៖ទោះបីអំណោយនេះវាមានតិចទូចក្តីវាជាទឹកចិត្តដ៍ថ្លៃថ្លារបស់អ្នកស្រីដែលបានជួយសម្រួលដល់បងប្អូនបានមួយគ្រា ក្នុងពេលមានភាពខ្វះខាតផងដែរ អ្នកស្រីថានេះជាជំហ៊ានទីមួយដែលគាត់បានជួយដល់ក្នុងភូមិទកិ្សណខាង ត្បូង លើកក្រោយៗនឹងមានច្រើនជាងនេះបន្តជួយមនុស្សធម៌ចែករំលែកថែមទៀត។ពលរដ្ឋ១០គ្រួសារដែលបានទទួលអំណោយរបស់អ្នកស្រីតាន់បាំង បានត្រេកអរយ៉ាងខ្លាំងនូវទឹកចិត្តអ្នកស្រីតាន់បារាំងដែលបានចែកទានគ្រឿងបរិភោគខាងលើដល់ពួកគាត់ដែលកំពុងមានជីវភាពជួបបញ្ហាខ្វះខាត់នឹងអរគុណអ្នកស្រីដែលបានជួយពួកគាត់ សូមអ្នកស្រី អាយុវែង ហើយនៅក្នុងឱកាសឆ្នាំថ្មីនេះដែល សូម ពុទ្ធពរ ទាំងប្រាំប្រការ តាមថែរក្សាអ្នកស្រីគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ នឹងរួមបន្តជួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតថែមទៀត៕ដោយ លុចណាម