ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម និងអាជ្ញាធរដែនដី បានអញ្ជើញចុះត្រួតពិនិត្យការអន្តរាគមន៍បូមទឹក សង្រ្គោះស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត ក្នុងភូមិសាស្រ្តស្រុកឆ្លូង ខេត្តក្រចេះ

ខេត្តក្រចេះ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអភិបាលនៃគណៈអភិបាលខេត្តជាអាជ្ញាធរដែនដី រួមជាមួយមន្ទីជំនាញ់ពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យការអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងភូមិសាស្រ្តស្រុកឆ្លូង ខេត្តក្រចេះ។

ការបូមទឹកដាក់ស្រែដែលកំពុងរងគ្រោះនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន៤៨៣ហិកតាត្រូវបានសង្រ្គោះទាន់ពេលវេលា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាអ្នកសម្របសម្រួលជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីដោះស្រាយជូនប្រជាពលរដ្ឋក្នុងឃុំស្រុកដែលរងគ្រោះនៃខេត្តក្រចេះទាំងមូល។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម បានជំរុញអោយ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់មន្ថែម ដឹងពីសុខទុក្ខនិងការលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងបានសហការជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋក្នុងការកសាងមូលដ្ឋានរបស់ខ្លួនឲ្យមានការរីកចម្រើន ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីមក្នុងនាម សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានណែនាំឱ្យក្រសួងពាក់ព័ន្ធនានានិងរដ្ឋបាលខេត្ត, មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់បង្កើនកិច្ចសហការគ្នា ឲ្យបានល្អជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាខេត្តក្រចេះ បន្តយកចិត្តទុកដាក់លើកិច្ចការអាទិភាពក្នុងការពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមការគ្រប់គ្រងរដ្ឋបាលដែនដីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានការគ្រប់គ្រង និងការអភិវឌ្ឍន៏ រួមទាំង ការគ្រប់គ្រងធនធានធម្មជាតិនិងការចុះបញ្ជីដីធ្លី ឯកឧត្តមទេសរដ្ឋមន្ត្រី ស្នើរអោយដល់អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់ សម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងមូលដ្ឋាន ពាក់ព័ន្ធនឹងកង្វះខាតសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសហគមន៏ ៕ចែកចាយព័ត៍មានតំឡើងដោយលោក៖លុចណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *