រដ្ឋបាលខេត្តសៀមរាបរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥

ខេត្តសៀមរាប៖នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៥រដ្ឋបាលខេត្តសៀមរាប បានសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបតំណាងឯកឧត្តមលីសំរិទ្ធប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាបព្រមទាំងមានឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីគណ:អភិបាលរងខេត្ត  នាយក នាយករងរដ្ឋបាលខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ ចៅសង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទូទាំងខេត្ត និងមន្ត្រីរាជការចូលរួម៦១២រូប។

ថ្លែងក្នុងពិធីបេីកសន្និបាតឯកឧត្តមប្រាក់សោភ័ណក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់លើបាវចនាប្រាំ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ចីរភាព និងអាទិភាពគន្លឹះទាំង ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ចដែលត្រូវអនុវត្ដឱ្យបានហ្មត់ចត់។

ឯកឧត្តមអភិបាលខេត្តបានបន្តក្នុងឆ្នាំ២០២៥នេះ យើងត្រូវ រៀបចំផែនការ ព្រឹត្តិការណ៍នានា និងសកម្មភាពអនុវត្ត ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឆ្លើយតប តាមតម្រូវការចាំបាច់ ដើម្បីជំរុញវិស័យទេសចរណ៍ កសិកម្ម សេវាកម្ម និងសង្គមកិច្ច ជាពិសេសជំរុញការយកចិត្តទុកដាក់ ខ្ពស់លើកិច្ចប្រតិបត្តិការរបស់តួអង្គពាក់ព័ន្ធក្នុងកិច្ច គាំទ្រ សម្របសម្រួលលើការងារសេវាសង្គម នៅក្នុងខេត្តសៀមរាបទាំងមូលឱ្យមានសន្ទុះឡើង និងស័ក្ដិសិទ្ធភាពថែមទៀត៕តំឡើង ចែកចាយព័ត៍មាន ដោយ៖លោកលុច ណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *