ខេត្តសៀមរាប៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានចូលរួមក្នុងកិច្ចប្រជុំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរដែនដីពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមពីអាជ្ញាធរដែនដីពាក់ព័ន្ធ នៅសាលប្រជុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
កិច្ចប្រជុំពិភាក្សានេះ ក្នុងគោលបំណង ដើម្បីកសាងផែនការអនាគត ក្នុងការរៀបចំតំបន់បេតិកភណ្ឌអង្គរឱ្យកាន់តែល្អប្រសើរ ដែលត្រូវរៀបចំផែនការប្រើប្រាស់ដីភូមិទាំង ១១៤ ភូមិ កែសម្រួលលក្ខខណ្ឌ នៃការប្រើប្រាស់ដី ចុះបញ្ជីតំបន់បេតិកភណ្ឌ រៀបចំគោលនយោបាយលើកទឹកចិត្តជំរុញការអភិវឌ្ឍលំនៅដ្ឋានតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងពាក់ស្នែងឱ្យបានរួចរាល់ ព្រមទាំងរៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍ និងខ្សែទស្សនាទេសចរណ៍ ហើយត្រូវមានការឯកភាពគ្នាលើការគ្រប់គ្រងអភិរក្ស ការគ្រប់គ្រងប្រជាសាស្ត្រ និងការអភិវឌ្ឍផងដែរ ដោយទាំងនេះគឺជាការចាប់ផ្ដើមសារជាថ្មីម្ដងទៀតទាក់ទិនទៅនឹងការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ។តំឡើងចែកចាយព័ត៍មានដោយ៖លុចណាម