លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន

ខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តមនាយឧត្តមសេនីយ៍ ថេត អគ្គស្នងការនគរបាលជាតិ នៅបរិវេណអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ហួតសុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក អុឹង សុភ័ណ អភិបាល នៃគណៈអគិបាលក្រុងរុនតាឯកតេជោសែន។ការសាងសង់អគារអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន ស្ថិតនៅក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែនខេត្តសៀមរាប លើផ្ទៃដីសរុបចំនួន ៥០០០ ម៉ែត្រក្រឡា ដែលមានអគារអធិការដ្ឋានចំនួន ០១ខ្នង ទំហំ ១៣.x២៣ ម៉ែត្រ កម្ពស់ពីរជាន់ អគារស្នាក់នៅចំនួន ០១ខ្នង មានទំហំ .x២៦ ម៉ែត្រ កម្ពស់ពីរជាន់ ផ្ទះដាំបាយហូបបាយចំនួន ០១ខ្នង មានទំហំ x១៣.ម៉ែត្រ អគារឃុំឃាំងបណ្តោះអាសន្នចំនួន ០១ខ្នង មានទំហំ x១០ ម៉ែត្រ ទីលានប្រជុំជួរ មានទំហំ ២០x២៩. ម៉ែត្រ រោងចំណតរថយន្តពន្លត់អគ្គិភ័យចំនួន០១ មានទំហំ .x១៣. ម៉ែត្រ បន្ទប់ទឹកសាធារណៈ មានទំហំ .x. ម៉ែត្រ ខ្លោងទ្វារប៉ុស្តិ៍យាមចំនួន០១ និងរបងព័ទ្ធជុំវិញប្រវែង ២៩១.៥៧ ម៉ែត្រ និងកម្ពស់ .៥ម៉ែត្រ ការសាងសង់នេះផងដែលនិងរៀបចំឲ្យស្របទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ ៕លុចណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *