មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគីរី បន្តចុះចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់ គោក្របី ជូនប្រជាកសិករ ដើម្បីកុំអោយសត្វពាហនៈ ឈឺឬងាប់

ខេត្តមណ្ឌលគីរី ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគីរី បន្តចុះចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗដល់ គោក្របី ជូ​ន​ប្រជាកសិករ ដើម្បីកុំអោយសត្វពាហនៈ ឈឺឬងាប់ ដែលនាំឲ្យខាត់បង់នូវចំណូលសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគីរី បានអោយដឹងថា ភ្នាក់ងារពេទ្យសត្វបានបន្តចុះចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្សេងៗដូចជា ជំងឺអុតក្តាម សារទឹក គោក្របី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺផ្សេងៗដល់ស​ត្វ​​​គោក្របីរបស់ប្រជាកសិករ។

លោកបានបន្តថាការចាក់ថ្នាំការពារជំងឺទៅលើសត្វគោក្របី មិនតម្រូវអោយប្រជាកសិករធ្វើការបង់ប្រាក់នោះទេ ហើយការចា​ក់​ថ្នាំវ៉ាក់សាំងការពារជំងឺអុតក្តាម ជំងឺសារទឹកគោក្របីនេះ មន្ទីរចុះធ្វើការចាក់ក្នុងមួយឆ្នាំ ២ដង នៅចុងរដូវប្រាំង និងដើមរដូ​វ​​​​​វ​ស្សា គឺបន្តចុះចាក់វ៉ាក់សាំងរហូតដល់គ្រប់ ឃុំ/សង្កាត់ ទូទាំងខេត្តមណ្ឌលគីរី។ លោកបន្ថែមថា ការចាក់វ៉ាក់សាំងការពារជំងឺ​អុ​ត​ក្តាម ជំងឺសារទឹកគោក្របីនេះ បានជួយកាត់បន្ថយនូវជំងឺផ្សេងៗជាច្រើនដល់សត្វគោក្របី ហើយធ្វើអោយសត្វគោ ក្របីរបស់ប្រជា​កសិករមានសុខភាពល្អ ម៉ាំមួន ឆាប់ធំធាត់ ផងដែរ។

សូមបញ្ជាក់ថា រហូតដល់ពេលនេះ ការចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺគោក្របីទូទាំងខេត្តមណ្ឌលគីរីនេះ គឺចាក់ថ្នាំវ៉ាក់សាំងការពារជំ​ងឺ​​​សារទឹក សត្វគោបានប្រមាណ ២០០០ក្បាល ក្របីបានប្រមាណ ៩០០០  ក្បាល និង ចាក់វ៉ាក់សាំងការពារជំងឺអុតក្តាមទាំងសត្វ​គោ​ និង ក្របីបានប្រហែលជា១០០០ ទៅ ១១០០ ក្បាល ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *