ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវលំមួយខ្សែប្រវែងសរុប៣០០០ម៉ែត្របានស្ថាបនារួច ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័កពុទ្ធសករាជ២៥៦៨ត្រូវនឹងថ្ងៃទី១២ ខែមករាឆ្នាំ២០២៥ ចំនួន២ភូមិ មានភូមិព្រៃឈើទាល និងភូមិអង្គរំដួល ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ផ្លូវលំមួយខ្សែនេះជាចំណងដៃថ្មីមួយ ជូនដល់បងប្អូនពលរដ្ឋដែលរស់ក្នុងឃុំអង្គរជ័យ នៃស្រុកអង្គរជ័យ។
ដោយមានអញ្ជើញរួមដំណើរ លោកជំទាវ ភុំ ផាន់ណាវី ឯកឧត្តម ឱម ម៉ាក់ធារី និងលោកជំទាវ អ៊ុច ពៅ សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកំពត លោក មួង នឿន អភិបាលនៃគណៈអភិបាលស្រុកអង្គរជ័យ នគរបាលអាវុធហត្ថ មន្រ្តីជំនាញជុំវិញស្រុក មេឃុំ មេភូមិ ប្រជាការពារនិងប្រជាពលរដ្ឋ ចំនួន ៧១៥ នាក់ ។
ថ្លែងមានមតិរាយការណ៍ជូនគណៈធិបតី លោក សែម កុសល សមាជិកក្រុមការងារចលនាកសាងសមាជិកបក្ស ខេត្តកំពត បានឡើងមានមតិរាយការណ៍ជូនគណៈអធិបតី អំពីដំណើរការនៃការស្ថាបនា ផ្លូវក្រាលថ្មមិចនិងផ្លូវក្រាលគ្រួសក្រហម ប្រវែង ៣០០០ ម៉ែត្រនៅភូមិព្រៃឈើទាល ភូមិ អង្គររំដួល ឃុំ អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត នេះជាសមិទ្ធផលថ្មីមួយទៀត របស់ប្រជាពលរដ្ឋសម្រាប់បំរើដល់សេចក្តីត្រូវការក្នុងការធ្វើដំណើរ និងដឹកជញ្ជូនទំនិញផ្សេងៗ របស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ បានងាយស្រួលឆាប់រហ័ស និងមានសុវត្ថិភាព ។
ថ្លែងមានមតិសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម ហ៊ុន សុខា បានមានមតិលើកឡើងពី វីរភាពនិងការលះបង់ មិនស្ដាយអាយុជីវិតរបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការចរចារកសន្តិភាព ក្រុមខ្មែរក្រហម រហូតទទួលបានសុខសន្តិភាពទូទាំងប្រទេសជូនប្រជាពលរដ្ឋកម្ពុជាឯកឧត្តម បានរំលឹកនៅថ្ងៃជ័យជម្នះ ៧ មករាគឺបានបញ្ជាក់ឲ្យឃើញថាកម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហើយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និង ការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធិផលដែលយើងទទួលបានពីបាតដៃទទេរហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង ថ្ងៃជ័យជម្នះ ៧មករាព្រះរាជាណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗថ្មីទៀត លើគ្រប់វិស័យ បានកំពុងបន្តដំណើរទៅមុខ ប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ ស្របពេលជាមួយគ្នានេះយើងក៏ត្រូវសម្លឹងមើលទៅអនាគតរបស់កម្ពុជានិង ប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ក្រោមម្លប់សន្តិភាពដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ហ៊ុន សុខា ក៏បាននាំយកនូវអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជានិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលបានផ្ដល់ជូនតាមរយៈឯកឧត្តមភឺន ផល្លាជំនួយការផ្ទាល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានមកប្រគល់ថវិកាមួយចំនួនជូនដល់កំលាំងសមត្ថកិច្ចមូលដ្ឋានជុំវិញស្រុក និងសម្ភារៈវិទ្យុទាក់ទង ៥២ គ្រឿងវិទ្យុទាក់ទងប្រើស៊ីម ២៥ គ្រឿង ម៉ាស៊ីនកុំព្យូទ័រ ១ឈុត ម៉ាស៊ីនព្រីនធ័រ ១ឈុត សម្លៀកបំពាក់ប្រជាការពារ ៦៥ កំប្លេ និងជូនប្រជាពលរដ្ឋចូលរួមកម្មវិធី សារុងម្នាក់មួយនិងថវិកា មួយចំនួនផងដែរ ៕