ក្រសួងមហាផ្ទៃ និងក្រសួងសាធារណ​ការនិងដឹកជញ្ជូន នឹងលុបបំបាត់កា​រក្លែងបន្លំអត្តសញ្ញាណបណ្ណ ដើម្បីបា​ន​ស្លាកលេខភ្នំពេញ

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ  ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ ឯកឧ​ត្ត​​មទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងក្រ​សួងមហាផ្ទៃ បានបង្កើតក្រុមការងារប្រជុំពិភាក្សាគ្នារៀបចំនីតិវិធី និងបែបបទ ដើ​ម្បី​ចេញសេច​ក្ដីណែនាំពាក់ព័ន្ធនឹងដំណើរ​កា​​រ​ផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត និងបានស្នើឱ្យក្រុមហ៊ុនព័ត៌មានវិទ្យារិះរកបច្ចេកវិទ្យាទប់ស្កាត់ការក្លែងបន្លំឯកសារ ក្នុង​កិ​ច្ចប្រជុំត្រួតពិនិត្យលទ្ធផលការអនុវត្តការងារចុះបញ្ជីទោចក្រយានយន្ត របស់ការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខ​ណ្ឌ ​តា​មរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម នៅទីស្ដីការ​ក្រ​សួងមហាផ្ទៃ។
ឯកឧត្តមបានស្នើសុំការគាំទ្រពីសម្ដេចក្រឡាហោម ពិនិត្យលទ្ធភាពភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូ​ន ជាមួយប្រព័ន្ធអនឡាញគ្រប់គ្រងអត្តស​ញ្ញា​​​ណបណ្ណរបស់ក្រសួងមហាផ្ទៃ ដើម្បីបញ្ចៀសការក្លែងបន្លំឯកសារអត្តសញ្ញាណបណ្ណ​ពេ​លស្នើសុំចុះបញ្ជីយានយន្តពីព្រោះកន្លងមកមានអ្នកក្លែងបន្លំ អត្តសញ្ញាណបណ្ណ​ដើ​ម្បីបានស្លាកលេខភ្នំពេញរបស់យានយន្ត​ហើ​យមន្រ្តីក៏ជួបការលំបាកដោយសារមិនមានទិន្នន័យដើមផ្ទៀងផ្ទាត់។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឯកភាពតាមសំណើរក្នុងការភ្ជាប់ប្រព័ន្ធអនឡាញរបស់ក្រសួងទាំងពីរ ដើម្បីបញ្ចៀសការក្លែងប​ន្លំឯកសារអត្តសញ្ញាណបណ្ណពេលស្នើសុំធ្វើផ្លាកលេខទោចក្រយានយន្ដ។
សូមបញ្ជាក់ថាបច្ចុប្បន្ន ការផ្ដល់សេវាចុះបញ្ជីទោចក្រយានយន្ត នៅការិយាល័យច្រកចេញចូលតែមួយមានចំនួន៥២​ការិយាល័​យ​។ គិតចាប់ពីខែមករាឆ្នាំ២០១៧មក ការិ​យា​ល័យបានចុះបញ្ជីទោចក្រយានយន្តជាង៥៤ម៉ឺនគ្រឿង និងសេវាផ្សេងៗទៀត សរុបជា​ង៥៦ម៉ឺនគ្រឿង និងបានរកឃើញភាពមិនប្រក្រតី ដូចជាការប្រើអត្តសញ្ញាណប​ណ្ណមិនត្រឹមត្រូវ និងការក្លែងបង្កាន់ដៃបង់ព​ន្ធដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *