សម្តេចពិជ័យសេនា ទៀ បាញ់ សំណេះសំណាលជាមួយបងប្អូននិវត្តជនក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្នះ៧មករា ១៩៧៩.២០២៥….!

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០២៥ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៦ ថ្ងៃជ័យជម្ងះ ៧មករា ១៩៧៩.២០២៥សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្ស ថ្នាក់កណ្តាល ចុះជួយមូលដ្ឋានខេត្តសៀមរាប  បានជួបធ្វើ ការសំណេះសំណាលជាមួយបងប្អូននិវត្តជនប្រមាណជា២ពាន់ នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាខេត្តសៀមរាប នាថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២៥

បន្ទាប់ពីឯកឧត្តម ប្រាក់ សោភ័ណ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជា ជនខេត្តសៀមរាប បានធ្វើកិច្ចស្វាគមន៍ និង ធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផលនិងសមទ្ធិផលដែលខេត្តសៀមរាប សម្រេចបានក្នុងឆ្នាំ២០២៤

មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូននិវត្តជននាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឲ្យប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការកសាងស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិតាំងពីបាទដៃទទេ រហូតប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា សមិទ្ធផលទាំងនេះសុទ្ធតែបានមកពីផ្លែផ្កានៃកត្តាសុខសន្តិភាពរបស់កម្ពុជា ដោយការយកជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សម្ដេចតេជោហ៊ុន សែន និងសមាជិក សមាជិកាស្ថាបនិករបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អាណត្តិទី៧ ដូច្នេះដើម្បីការពារសុខសន្តិភាព យើងទាំងអស់គ្នាដែលជាស្ថាបនិក និងជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវគុណូបការៈដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាចិត្តចូលរួមក្នុងការការពារសុខសន្តិភាព ឲ្យបានងមាំស្ថិតស្ថេរជានិរន្ត។ សម្តេច ពិជ័យសេនា បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលនៅរួមសុខ  រួមទុក្ខជាមួយប្រជាជន នៅគ្រប់    កាលៈទេសៈ គ្រប់ការលំបាក និងចេះជួយគ្នាគ្រប់គ្រាមានអាសន្ន, ផ្ដល់ការលើកស្ទួយសិទ្ធិ សេរីភាពប្រជាពលរដ្ឋ និងយុត្តិធម៌សង្គម, ការពារកម្មសិទ្ធិស្របច្បាប់ជូនប្រជាជន   សម្តេចពិជ័យសេនា បានលើកឡើងពីការរបស់សម្តេចតេជោ ដែលយើងគ្រប់គ្នាត្រូវចងចាំមិនភ្លេចនូវការតស៊ូរបស់សម្តេច គឺកងកម្លាំងទ័ពសម្តេច ធ្វើសង្គ្រាមជាមួយពួកទ័ពខ្មែរក្រហម អត់បាយ អត់ទឹក ដើម្បីរំដោះទឹកដីពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ តែបច្ចុប្បន្នភាពប្រទេសកម្ពុជាមានសន្តិភាពមានធនធានមនុស្សមានភាពរីកចម្រើនលើគ្រប់វិស័យហើយ បានរៀបចំនៅហេដ្ឋារចនាស័ម្ពន្ធ អភិវឌ្ឍន៍នៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋឲ្យ ស្របទៅតាមគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល  ដោយមានការចូលរួមពីបងប្អូននិវត្តជន ដែលជារៀមច្បង ហើយក៏បានបន្សល់ទុក នូវស្នាដៃ សមទ្ធិផលផ្សេងដល់ក្មេងជំនាន់ក្រោយដែលជាអ្នកបន្តវេនផងដែរ សម្តេចបានបានសង្កត់ធ្ងន់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យ, មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺការពារសន្តិភាព និងស្ថិរភាព។ ដូច្នេះចូរយើងទាំងអស់គ្នា រួមគ្នាថែរក្សាសន្តិភាព សាមគ្គីជាតិ និងការអភិវឌ្ឍ មិនឲ្យជនណាមកបំផ្លាញបានឡើយ

                                                                                                   

You might like

Leave a Reply

Your email address will not be published. Required fields are marked *