សមត្ថកិច្ចបង្ក្រាបទីតាំងស្តុបឈើដុះស្លែ ចំនួន២កន្លែងនៅកណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូប….!

ខេត្តសៀមរាប ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តសៀមរាប និងមានកិច្ចសម្របសម្រួល ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាបលោកវរ:សេនីយ៍ឯក នួន សារ៉ុន ស្នងការរង ទទួលការងារ ការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការ ជាមួយ លោក អុឹងវុទ្ធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើ ព្រះដាក់ ស្រុកបន្ទាយស្រី បានដឹកនាំកម្លាំងចុះបង្ក្រាប ទីតាំងស្តុកឈើដុះស្លែចំនួន២កន្លែងនៅកណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូបនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥

ទីតាំងទី០១ ម្ចាស់ឈ្មោះ នួន ជុន ភេទប្រុស អាយុ ៣៥ឆ្នាំ សញ្ជាតិខ្មែរ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើកក្រុង.ខេត្តសៀមរាបវត្ថុតាងដកហូត.រួមមានម៉ាសុីរ៉ៃបញ្ឈរ ចំនួន០១ គ្រឿង.ផ្លែរណាចំនួន០១ខ្សែរ.រថយន្តម៉ាក KIA ចំណុះ ១តោនកន្លះពាក់ស្លាកលេខភ្នំពេញ 2S 3164.ដុំកាមេរ៉ាសុវត្តិភាពចំនួន០១។

ទីតាំងទី០២ ស្ថិតនៅភូមិខ្នា សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ម្ចាស់ឈ្មោះ វិន សុហេង ភេទប្រុស អាយុ១៩ឆ្នាំ សញ្ជាតិខ្មែរ មានស្តុកឈើ សរុបចំនួន៦១ម៉ែត្រគូប៧២៣ ក្នុងនោះរកឃើញឈើល្មើសច្បាប់មានចំនួន២២.០៥ម៉ែត្រកូប។វត្ថុតាងរួមមានដូចខាងលើ ទាំងឈើល្មើសច្បាប់ផងនោះត្រូវបានកម្លាំងជំនាញដកហូតដឹកយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រះដាក់ ស្រុបន្ទាយស្រី និងបន្តចាត់ការ ទៅតាមនិតិវិធីច្បាប់។

ករណីកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងស្តុកបទល្មើស ផល អនុផលព្រៃឈើខាងលើ ប្រជាពលរដ្ឋ បានសាទរយ៉ាងខ្លាំងចំពោះសមត្ថកិច្ចជំនាញ កន្លងមកប្រជាពលរដ្ឋរស់នៅជិតទីតាំងស្តុកឈើ រួមទាំងមណ្ឌុលអង្គការកុមារកំព្រារ ដែលមានរបង ជាប់ជាមួយផងនោះ បានរអ៊ូដោយមានការរំខាន នៅពេលដែលពួកគាត់កំពុងលង់លក់នារាត្រីដ៍ស្ងាត់ជ្រងំ ក៍មានសម្លេងរថយន្តយីឌុប បានបើកចូលមកក្នុងទីតាំងស្តុកឈើដ៍មានឥទ្ធិពលនោះ បាន ទំលាក់ឈើចេញពីរលើថយន្ត សឹងតែរាល់យប់ ដូច្នេះពួកគាត់បានសាទរ និងអរគុណដល់សមត្ថកិច្ចដែលបានចំណាត់ការ ទៅលើទីតាំងស្តុកឈើដុះស្លែខាងលើនេះ៕ដោយ លុចណាម

You might like

Leave a Reply

Your email address will not be published. Required fields are marked *