ឯកឧត្ដម តូច ប៉ូលីវ៉ា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ មកពីប្រទេសថៃ

ខេត្តស្វាយរៀង ៖ នៅថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៧ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម តូ​ច​ ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19ខេត្ត និងជាប្រធានក្រុមការងារទ​ទួ​ល​ខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋមានទីលំនៅ នៅខេត្តស្វាយរៀងដែលវិលត្រលប់មកពី​ប្រ​ទេសថៃតំណាងឯកឧត្ដមអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងនឹងជំងឺ​កូ​វីដ​១​៩​ និងការងារទទួលបងប្អូនប្រជាពលរដ្ឋខ្មែរវិលត្រឡប់មកពីប្រទេសថៃ ដោយផ្ដោតសំខាន់ទៅលើការធ្វើចត្តាឡីស័ក ដាក់ដាច់​ដោ​យឡែក១៤ថ្ងៃដោយស្ម័គ្រចិត្តខ្លួនឯង និងដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័ក នៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក សម្រាប់​ប្រ​ជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស។ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានអចិន្រ្តៃយ៍ អនុប្រធាន ស​មា​​​ជិក សមាជិកា គណៈកម្មការ នៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្តស្វាយរៀង ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *