ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បាននាំយកទៀនចំ​ណាំ​​​ព្រះវស្សា បច្ច័យ និងទេយ្យទានប្រគេនដល់វត្តចំនួន១២ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អមដំ​ណើ​​​រដោយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និ​​​ងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាននាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យទាន ប្រគេនដល់សម្តេចព្រះ​មង្គលទេព្វាចារ្យ វង្ស អានេតា ព្រះមេគ​ណ​ខេត្តកណ្តាល គណៈធម្មយុត្តិកនិកាយ ព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ និងព្រះ​អនុគណគណៈធម្មយុត្តិកនិកាយទាំង១១ ក្រុង ស្រុក ដែ​លបានប្រារព្វធ្វើនៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅ ភូមិត្រពាំងក្រ​ពើ​​​ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ មានប្រសាសន៍ថា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ ដែលយើងទាំងអស់គ្នាមា​ន​ជំ​នឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនា បានផ្តល់ការអប់រំផ្លូវចិត្ត ឲ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា​ ​សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

ឯកឧត្តមបានបន្តថា នៅជារៀងរាល់ឆ្នាំ មិនថាពុទ្ធបរិស័ទ ឬសប្បុរសជននោះឡើយ សូម្បីតែអាជ្ញាធរខេត្ត តែងតែបាននាំយកនូវទៀនចំណាំព្រះវស្សាមកវេរប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅតាមទីវត្តអារាមនានាទូទាំងខេត្តកណ្តាល  ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់គាំទ្រ ផ្នែកវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋផងដែរ ។

ទេយ្យទានដែលបានប្រគេនដល់វត្តនីមួយៗ រួមមាន៖ ព្រះមេគណខេត្ត បច្ច័យ ៤លានរៀល ទៀនចំណាំព្រះវស្សា១គូ អង្ករ២០០​គី​ឡូ​​​​​ក្រាម ទឹកក្រូច៤កេស ទឹកបរិសុទ្ធ៤កេស ត្រីខ១០យួរ និងសាដក១ រីឯព្រះអនុគណទាំង១១ ក្រុង ស្រុក ក្នុង១វត្ត បច្ច័យ ១លា​ន​រៀ​ល ទៀនចំណាំព្រះវស្សា១គូ អង្ករ១០០គីឡូក្រាម ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ត្រីខ៥យួរ និងសាដក១ ចំណែកឯលោកតា លោកយាយ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលចូលរួម ប្រមាណ ៦០នាក់ ឯកឧត្តម បានជូនថវិកាក្នុងមួយនាក់ ២ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខបងប្អូនក្មួយៗ ជាកម្មករសំណង់ ដែលកំពុងបំ​ពេ​ញការងារសាងសង់អគារសាលាបឋមសិក្សា និងវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី អគារអនេ្តវាសិកដ្ឋាន និងប៉ុស្តិ៍សុខ​ភា​ពដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ស​​​ម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលស្ថិតនៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *