ពិធីប្រកាសផ្ទេរភារកិច្ច និង តែង​តាំ​ងមុខតំណែងអធិការថ្មី នៃអធិការ​ដ្ឋា​ននគរបាលស្រុកបាទី ក្រោមអធិ​ប​​​តីភាពលោក ឧត្តមសេនីយ៍ទោ សុ​ខ​​​ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ

ខេត្តតាកែវ​ ៖ នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងអធិការថ្មី នៃអធិការដ្ឋាននគរបាលស្រុកបាទី ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោក ភួន ឈីម អភិបាល នៃគណៈអភិបាលស្រុកបាទី ។

ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ក៏បានថ្លែងការណែនាំផ្តាំផ្ញើ និងជម្រុញឲ្យលោកអធិការ ទើបទទួលបានការតែងតាំងថ្មីត្រូវតែចេះសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន និងជាពិសេសការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ចេញល្បាតចល័តជាប្រចាំ២៤ម៉ោង លើ២៤ម៉ោង ក្នុងភូមិសាស្រ្តស្មុគស្មាញងាយរងគ្រោះ និ​ង​ផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹតលេខ ៣​៩ អ.ន.ក្រ ក៏ដូចជាបន្តអនុវត្តន៍គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង ៩ចំណុចឲ្យបានល្អប្រសើរបន្ថែមទៀត។

ទន្ទឹមនឹងនោះដែរ ត្រូវអនុវត្តវិធានការបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ សំដៅដល់ការពារសុខមាលភាពមន្រ្តីនគរបាល និងការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃជាមួយនឹងសាប៊ូ ឬទឹកអាល់កុលមុនពេលចូលធ្វើការងារផងដែរ៕

ស្នងការនគរ​​​​​​​​​​​​​​​​​​​​​​​​​​​​បាលខេត្តតាកែវ បានអញ្ជើញចូលរួមពិធីប្រកាស និង តែងតាំងអធិការនគរបាលស្រុកបាទីថ្មី…

          

You might like

Leave a Reply

Your email address will not be published. Required fields are marked *