ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តមានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ Gumball 3000 ព្រឹត្តិការណ៍ប្រមូលផ្ដុំរថយន្តទំនើបៗ ដែលរៀបចំឡេីងដោយក្រសួងទេសចរណ៍ នៅខេត្តសៀមរាប ដឹកដោយឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និង លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលពីអ្នកពាក់ព័ន្ធមួយចំនួនផងដែរ។
Gumball 3000 ជាព្រឹត្តការណ៍បើកឡានរថយន្តទំនើបតម្លៃខ្ពស់ ដោយជនល្បីឈ្មោះសេដ្ឋី និង Influencers ជុំវិញពិភពលោក ដែល90% ពួកគាត់ពុំដែលបានមកកម្ពុជាទេ ហេីយក៏មានរថយន្ត ចូលរួមចំនួន 150រថយន្ត (Luxury, Super Car and Sport) មកជុំវិញពិភពលោកដែលនឹងមកដល់ខេត្តសៀមរាបនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៥៖០០នាទីរសៀល ក្រុមឡាននេះ នឹងជិះទៅបរិវេណអង្គរតូច និងអង្គរធំ រួចបន្តមកចតឡាននៅសួនហាត់ប្រាណមាត់ស្ទឹង។ ដោយឡែកក្នុងនោះដែរ ក៏មានការចូលរួមរថយន្ត 600គ្រឿង ពីក្នុងស្រុក ប្រមូលផ្តុំនៅមុខប្រាសាទអង្គរវត្ត មើលថ្ងៃរះ ដើម្បីបំបែកកំណត់ត្រា Guinness នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ផងដែរ ។ ការបើករថយន្តនេះ ឆ្លងកាត់ ៥ប្រទេសក្នុងអាស៊ាន ដោយស្នាក់នៅកម្ពុជាយូរជាងគេ មានរយៈពេល ២យប់ ៣ថ្ងៃ ដែលចូលមកដល់ដល់កម្ពុជា នៅច្រកប៉ាវិត ពីវៀតណាមឆ្លងកាត់ភ្នំពេញមកសៀមរាប បន្តឆ្ពោះទៅថៃតាមច្រកប៉ោយប៉ែត។
ក្រុមការងារ Gumball 3000 អន្តរជាតិ នឹងរៀបចំឯកសារព្រឹត្តការណ៍នេះ ដើម្បីធ្វើការផ្សព្វផ្សាយនៅ Netflix ហេីយក្រុមការងារ Gumball ខ្មែរ ក៏បានរៀបចំប្រមូលថវិកាសប្បុរសធម៌តាមរយៈព្រឹត្តការណ៍នេះ ពីកន្លងមហាជនទូទៅ ដើម្បីជួយមន្ទីរពេទ្យកុមារអង្គរ ក្រៅពីរថយន្តទំនើបខាងលើ ក្នុងក្បួនប្រតិភូ ក៏មានរៀបចំម៉ូតូធំ ចំនួន ២០០គ្រឿង អមដំណើរក្បួនរថយន្តផងដែរ។