តំណាងអង្គការសុខភាពពិភព​លោ​ក​​​ប្រចាំកម្ពុជា និង រដ្ឋលេខាធិការក្រសួងសុខាភិបាល វាយតម្លៃខ្ពស់ និ​ងបានកោតសរសើរដល់ឯកឧត្តមអ​ភិ​បាលខេត្តបន្ទាយមានជ័យ ព្រម​ទាំ​ងក្រុមការងារគណៈកម្មាការខេត្តប្រយុទ្ធជំងឺកូវីដ-១៩ លើវិធានការ​នា​នាប្រយុទ្ធនឹងជំងឺកូវីដ-១៩

ខេត្តបន្ទាយមានជ័យ ៖ លោកជំទាវ ឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា និង លោកជំទាវតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានកោតសរសើរដល់ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារគណៈកម្មាការខេត្តប្រយុទ្ធជំងឺកូវីដ-១៩ ទាំងអស់ ទាំងនៅច្រកព្រំដែនដែលបាន រៀបចំឲ្យមានយន្តការការងារទទួលខុសត្រូវ ត្រួតពិនិត្យច្បាស់លាស់ ចំពោះប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋទូទៅត្រឡប់មកពីប្រទេសថៃ តាមច្រកអូរបីជាន់ ដែលជាច្រកតែមួយគត់ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋចូលមក ដើម្បីត្រួតពិនិត្យសុខភាពច្បាស់លាស់ មុននឹងអនុញ្ញាឲ្យបន្តត្រឡប់ទៅដល់ភូមិឋាន ។

ថ្លែងក្នុងទៅកាន់អ្នកសារព័ត៌មានជាតិ អន្តរជាតិ ក្នុងដំណើរធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ពីវិធានការអនុវត្តនានារបស់ គណៈកម្មាការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅមណ្ឌលចត្តាឡីស័កច្រកអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ។

លោកជំទាវបន្តថា ការខិតខំប្រឹងប្រែងសព្វបែបយ៉ាងរបស់អាជ្ញាធរដែនដីគ្រប់ថ្នាក់ជាចំណែកចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ បង្ការ និងប្រ​យុ​ទ្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាប្រកបដោយជោគជ័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃគ្រប់ជ្រុងជ្រោយរបស់​ ​សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជាយើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *