ឈ្មួញដឹកអុស ឈ្មោះ ហ៊ុយ  កំពុងធ្វើព្យុះធ្វើភ្លៀងល្មើសខាងដឹកជញ្ជូនប្រភេទអុសព្រៃស្រស់កំពុងបំភ័យអារុកអារក្សអ្នកតានៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំហើយ ព្រោះមន្រ្តីជំនាញនៅទីនោះមិនធ្វើការបង្រ្កាបទល់តែសោះ 

ខេត្តកំពង់ធំ៖ មេឈ្មួញរកសុីដឹកជញ្ជូនអុសព្រៃស្រស់ជាច្រើនរូប រួមនិងលោក (ហ៊ុយ) ដ៏ល្បីល្បាញប្រចាំនៅស្រុកស្ទោង ខេត្តកំពុងធំ ក៏កំពុងនាំគ្នាដើរប្រមូលទិញ ប្រភេទអុសព្រៃស្រស់ៗពីប្រជាពលរដ្ឋរួចដឹកយកទៅលក់បន្តនៅតាមបណ្តាស្រុកខេត្តនានាបានយ៉ាងរំភើយ ដោយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចជំនាញក្នុងមូលដ្ឋានធ្វើការទប់ស្កាត់ឡើយ។ បើយោងប្រភពច្បាស់ការពីប្រជាពលរដ្ឋបានបង្ហើយអោយដឹងថា សព្វថ្ងៃនេះ មានមេឈ្មួញម្នាក់ដែលកំពុងល្បីល្បាញឈ្មោះថាជាស្តេចក្រាញ់ ពូកែខាងគៀងគរពលរដ្ឋមួយចំនួនអោយចូលទៅក្នុងព្រៃ អាជ្រៀកកាត់ ឈើ កង់ៗ និងប្រមូលដឹកជញ្ជូនអុសព្រៃទាំងនោះមកលក់អោយឈ្មួញឈ្មោះ( ហ៊ុយ) ហើយម្នាក់ឈ្មោះ (ហ៊ុយ) មានរថយន្តប្រភេទវេអង ដល់ទៅចំនួន២គ្រឿង ពាក់ស្លាកលេខ {ត្បូងឃ្មុំ 3A 0075 មួយគ្រឿង} ហើយមួយគ្រឿងទៀតមិនចាំស្លាកលេខនោះទេ។ ប្រភពដ៏ដែលបន្តអោយដឹងទៀតថា ពួកគាត់តែងតែឃើញឡានវេអងលោក (ហ៊ុយ) បើកមកដឹកជញ្ជូនអុសព្រៃស្រស់ទាំងតូចធំជារៀងរាល់ថ្ងៃយប់ ដែលលើកដាក់ដឹកចេញពីចំណុចភូមិសំបួរ ចំណុចក្រសាំង និង តាទ្រៀល ស្ថិតក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។ ប្រភពពីពលរដ្ឋដ៏ដែលបានទម្លាយថា៖ បើបងប្អូនណាដែលរកស៊ីកាប់អុសព្រៃស្តុបទុកលក់នៅខាងមុខផ្ទះ គឺខាងមន្ត្រីជំនាញក្នុងមូលដ្ឋានតម្រូវអោយ(ដាក់ខ្ទង់ជាខែ ឬក្នុងមួយសប្តាហ៍ម្តង) តែបើនណារម្នាក់មិនបានបង់អោយខាងជំនាញនោះទេ រកស៊ីបន្តទៀតក៏មិនបានដែរ។ ដោយឡែក៖ បើយើងក្រឡេកមើល លោកនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្ទោង និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រួមនិងមន្ត្រីជំនាញពាក់ពន្ធ័ក្នុងមូលរដ្ឋានវិញ ហាក់បីនាំគ្នាធ្វើមើលពុំឃើញពីសកម្មភាពរថយន្តវេអងដឹកអុសស្រស់របស់មេឈ្មួញឈ្មោះ (ហ៊ុយ) ឡើយ! បើទោះបីក្នុងមួយថ្ងៃៗរថយន្តប្រភេទវេអងពីរគ្រឿងរបស់លោក (ហ៊ុយ) នោះ ដឹកអុសពេញប្រៀបកាត់ស្នាក់ការខ្លួនស្ទើរតែប្រេះផ្លូវអស់ទៅហើយ ក៏គ្មានចំណាត់ការទប់ស្កាត់និងបង្ក្រាបនៅឡើយទេ។ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩នឹង៣៦នាទី បណ្តាញសាតព័ត៌មានបានទាក់ទងទៅលោក ប៉ែន សុវណ្ណានរឹទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញនឹងនេសាទ ចូលចំនួនពីរដង មិនមានអ្នកទទួល បន្ទាប់មកក្រុមការងារបានរាយការណ៍ តាមប្រពន្ធ័តេឡេក្រាម លោកបានឆ្លើយតបថា ចាំអោយជំនាញគេចុះធ្វើការបង្ក្រាប៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *