ឯកឧត្តម ឃួង ស្រេង ណែនាំដល់​ម​ន្រ្តី ត្រូវផ្តល់ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រប្រកបដោយតម្លាភាព និងមិ​ន​រើសអើងនិន្នាការនយោបាយ ដើ​ម្បី​​​​អោយគ្រួសារក្រីក្រពិតប្រាកដ ទ​ទួ​​​លបានការឧបត្ថម្ភពីរាជរដ្ឋា​ភិបា​ល​

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញអភិបាលរាជធានីណែនាំ​ដ​ល់មន្រ្តីរបស់ខ្លួននៅតាមមូលដ្ឋានត្រូវផ្ត​ល់​​ប័ណ្ណសមធម៌ ជូនគ្រួសារក្រីក្រប្រកបដោយតម្លាភាពនិង មិនរើសអើងនិន្នាការន​យោ​បាយ ដើម្បីអោយគ្រួសារក្រីក្រពិតប្រាកដទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលដើ​ម្បី​​​ដោះ ស្រាយជីវភាពក្នុងស្ថានភា​ព​វិ​​​ប​ត្តិជម្ងឺកូវីដ១៩។
ការលើកឡើងរបស់ឯកឧត្តមអភិបាករាជធានីភ្នំពេញបែបនេះ នៅក្នុងកិច្ចប្រជុំ ស្ដីពី ការត្រួតពិនិត្យការងារធ្វើអត្តសញ្ញាណក​ម្ម គ្រួសារក្រីក្រ តាមការស្នើសុំ (OD IDpoor) ក្នុ​​​ង​អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ នៅសាលារាជធានីភ្នំពេញ។ ឯកឧ​ត្ត​​​មបានសង្កត់ធ្ងន់ថា ការធ្វើប័ណ្ណសមធម៌ជូនប្រជាពលរដ្ឋក្រីក្រត្រូវតែច្បាស់លាស់ចំទិស​ដៅ​ដូច ប្រសាសន៍ប្រមុខរាជរដ្ឋា​ភិ​បា​ល​​​សម្តេចតេជោបានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ក្នុងគោលដៅជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែ​ល​​រង​ផ​​​ល​ប៉ះ​ពាល់ក្នុងដំណាក់កាលវិបត្តិកូវីដ១៩ គឺមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយ ដោយអាជ្ញាធរមិនបានដឹងនោះទេ។
ឯ​កឧត្តម ឃួង ស្រេង បន្ថែមថា មន្រ្តីពាក់ព័ន្ធទាំងអស់ ជាពិសេស អាជ្ញាធរខណ្ឌទាំង១៤ និង សង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំ​ពេ​​ញ រាល់ការចូលរួមពិនិត្យវាយតម្លៃ នូវលិ​ខិ​តស្នើសុំប័ណ្ណសមធម៌របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវតែច្បាស់ថា ពលរដ្ឋនោះក្រីក្រពិតប្រាកដ កុំឱ្យមានលេចចេញនូវបាតុភាពណាមួយកើតឡើងដោយកិច្ចការបំ​ភា​ន់​ ​បក្សពួក បងប្អូន គ្រួសារ មនោសញ្ចេត​នា​មន្រ្តីក្រោមឱវាទរបស់ខ្លួន ដែលមិនស្ថិតនៅក្នុងបន្ទាត់ក្រីក្រី ផ្ទុយពីគោលការណ៍របស់រាជរដ្ឋាភិបាល ធ្វើឱ្យប៉ះពាល់ដល់អារម្ម​ណ៍​​​​ប្រជាពលរដ្ឋក្រីក្រ ដែលត្រូវទទួលបានការឧបត្ថម្ភ។
ឯកឧត្តមបញ្ជាក់ថា បើចង់ជួយដល់មន្រ្តី ឬ ក្នុងមានមនោសញ្ចេតនាអាណិតអាសូរ ត្រូវតែប្រើប្រាស់យន្តការដោះស្រាយ ក្នុងក​ម្រិ​តរដ្ឋបាលខ​ណ្ឌ​ដោយផ្ទាល់ ប៉ុន្តែបើខណ្ឌគ្មានលទ្ធភាពដោះស្រាយ ត្រូវបន្តបញ្ជូនមកថ្នាក់រាជធានី ដើម្បីចាត់វិធានការ​ជួ​យ​ស​​​​​​​​ម្រួលឱ្យបានសមស្របនឹងតាមលទ្ធភាព៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *