ឯកឧត្ដម គីម រិទ្ធី អញ្ជើញជាអធិ​ប​តី​​​ភាព ក្នុងពិធីប្រកាសតែងតាំង លោ​​​ក ខណ្ណារ៉ា អេលីត ជាប្រធានកា​រិយាល័យគយ និងរដ្ឋករជ្រៃធំ នៃសា​ខា​គយ និងរដ្ឋករខេត្តកណ្ដាល ជំនួ​ស​លោក មួង ដារ៉ា

ខេត្តកណ្ដាល ៖ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល ស្នើអោយប្រ​ធា​ន​​​កា​រិយាល័យ​គយ និងរដ្ឋករជ្រៃធំ ត្រូវខិតខំប្រមូលពន្ធអាករ និងកម្រៃផ្សេងៗ អោយបានគ្រប់តាមផែនការដែលបានកំ​ណ​ត់​។​

ឯកឧត្ដម គីម រិទ្ធី អភិបាល នៃគណៈអភិបាលរងខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាសឯកឧត្ដមអញ្ជើញចូលរួមក្នុងពិធីប្រកា​ស​តែងតាំង និងផ្ទេរភារៈកិច្ចប្រធានការិយាល័យគយ និងរដ្ឋកជ្រៃធំ កាលពីរសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្នាក់កា​រ​គ​យ និងរដ្ឋករជ្រៃធំ ស្រុកកោះ​​​ធំ ខេត្តកណ្ដាល។

ឯកឧត្ដមអភិបាលរងខេត្ត បន្តថា ការប្រមូលពន្ធអាករ របស់ស្នាក់ការគយ និងរដ្ឋករជ្រៃធំ គឺពិតជាមានសារៈសំខាន់ណាស់ក្នុ​ង​​​ការរួមចំណែក ធ្វើអោយចំណូលជាតិរបស់យើងមានកំណើនខ្ពស់ ក្នុងមួយរយៈកាលចុងក្រោយនេះ។ ដូច្នេះលោកប្រធានកា​រិ​យា​ល័យគយ និងរដ្ឋករជ្រៃធំថ្មី ត្រូវខិតខំប្រមូលព័ន្ធអាករ និងកម្រៃផ្សេងៗ អោយបានគ្រប់តាមផែនការដែលបានកំណត់។ ទ​ន្ទឹ​​​មនឹងការប្រមូលពន្ធអាករ និងកម្រៃផ្សេងៗ ប្រ​ធា​នការិយាល័យគយ និងរដ្ឋករជ្រៃធំ ត្រូវខិតខំបង្កា និងបង្ក្រាបបទល្មើស គេ​​ចពន្ធឱ្យមានប្រសិទ្ធភាព។

ឯកឧត្ដមអភិបាលរងខេត្ត បានផ្ដាំផ្ញើដល់ប្រធានការិយាល័យគយ និងរដ្ឋករជ្រៃធំថ្មី ដើម្បីធានាជំរុញការអនុវត្តការងារគយ និ​ង​រដ្ឋករប្រក​បដោ​យ​​​​ប្រសិទ្ធភាព និងវឌ្ឍនភាព និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈការងារខ្ពស់​បំ​ផុត ដើម្បីធានាបាននូវ គុណភាព តម្លាភាព សមធម៌ និងសុវត្ថិតភាព ដូចមានចែងក្នុងក្រមសីលធម៌ និងកិរិយាមារយាទរ​ប​​​ស់មន្ត្រីរាជការគយ និងរដ្ឋករ។ ពង្រឹងការអនុវត្តច្បាប់ បំពេញការងារដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និ​ង​បទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម។ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង កិច្ចសហការជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធ និងអា​ជ្ញា​​​ធរដែនដីគ្រប់លំដាប់ថ្នាក់។

សូមបញ្ជាក់ផងដែរថា លោក ខណ្ណារ៉ា អេលីត ត្រូវបានតែងតាំងជាប្រធានការិយាល័យគយ និងរដ្ឋករជ្រៃធំ នៃសាខាគយ និងរ​ដ្ឋ​ករខេត្តកណ្ដាល ជំនួសលោក មួង ដារ៉ា ដែលត្រូវបានតែងតាំង និងផ្ទេរភារៈកិច្ចជាប្រធានសាខាគយ និងរដ្ឋាករខេត្តព្រៃវែង​៕​​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *