គណៈកម្មាធិការពិគ្រោះយោបល់ កិ​ច្ច​ការស្ត្រីកុមារខេត្តកណ្តាល សំ​ណូ​ម​ព​រឱ្យសមត្ថកិច្ចមូលដ្ឋាន បន្តព​ង្រឹ​ង​​​​​​អនុវត្តច្បាប់ ការពារទប់ស្កាត់ ការ​បំ​ពានលើសិទ្ធិស្ត្រីនិងកុមារ

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីកុមារខេត្តកណ្តាល (គ.ក.​ស​​​.ក ) បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១២ អណត្តិទី៣របស់នៅសាលាខេត្តកណ្តាល គោលបំណងដើម្បីប្រមើមើលពីវឌ្ឈនភាពនៃ​​​ការអនុវត្តផែនការ ស​ក​ម្មភាពការងារប្រចាំខែមិថុនា និងដាក់ចេញនូវផែនការស​ក​​​ម្មភាពសម្រាប់បន្តអនុវត្តនៅខែខាង​មុ​​​​​​​​​ខ​ទៀត។

ក្នុងកិច្ចប្រជុំ បានលើកយករបៀបវារៈជាច្រើនមកពិនិត្យពិភាក្សា ពាក់ពន្ធ័នឹងស្ថានភាពស្ត្រីនិងកុមារ ក្នុងបរិបទដែលខេត្តក​ណ្តា​ល កំពុងយកចិត្តទុកដាក់ខ្ពស់ រួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង នៅក្នុងដំណាក់កាលបច្ចុប្បន្ននៃកា​រ​រា​តត្បាតនៃជម្ងឺកូវីដ-១៩ ។

លោកជំទាវ នួននារតី ប្រធាន គ.ក.ស.ក ខេត្តកណ្តាល បានវាយតម្លៃខ្ពស់ចំពោះវិធានការ និងយន្តការទាំងឡាយដែលមន្ត្រីជំ​នា​ញទទួលបន្ទុកការងារស្ត្រី-កុមារ នៅថ្នាក់មូលដ្ឋានប្រកាន់យកនូវវិធានការនានាជាច្រើន ក្នុងការអប់រំផ្សព្វផ្សាយទប់ស្កាត់ និ​ង​​​​​បានគ្នារួមដោះស្រាយបានល្អប្រសើរលើការបំពានចំពោះ សិទ្ធិស្ត្រីនិងកុមារនាពេលបច្ចប្បន្ននេះ។

លោកជំទាវប្រធាន បានសំណូមពរអោយអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងមូលដ្ឋាន បន្តពង្រឹងការអនុវត្តច្បាប់ក្នុង​ការបង្ក្រាបទប់ស្កាត់ អំពើកេងប្រវ័ញ្ច ពលកម្មកុមារ អំពើហឹង្សាក្នុងគ្រួសារ និងអំពើជួញដូរផ្លូវភេទជាដើម ដើម្បីយកជនល្មើ​​​សនោះ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *