កម្ពុជាបានលក់ឥណទានកាបូនក្នុ​ង​​​​ទីផ្សារស្ម័គ្រចិត្តបានថវិកាចំនួ​ន១​១​,៦ លានដុល្លារសហរដ្ឋអាមេរិក និ​ង​បាននឹងកំពុងស្វះស្វែងរកដៃគូផ្សេ​ង​​​​​​​ៗទៀត

រហូតមកទល់នឹងឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបានថវិកាចំនួន១១,៦ លានដុល្លារស​ហរដ្ឋ​អា​​មេរិក និងបាននឹងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត ខណៈកាបូនដែលបា​ន​បំ​ភាយចេញពីព្រៃឈើនៅតាមតំបន់ការពារធម្មជាតិនានាដែលកម្ពុជាមាន នៅសេស បរិមាណច្រើន។
ឯ​កឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ទីតាំងដែលកម្ពុជាលក់កាបូន បាននោះ មានដែនជម្រកសត្វព្រៃ កែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ហើយក្រុមហ៊ុនដែលបានទិញឥណទានការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci។
ថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី២៣ ខែមីនានេះ ឯកឧត្តម បានបញ្ជាក់ថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជា និងប្រទេសឥណ្ឌូនេស៊ីប៉ុ​ណ្ណោះ​ ក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។ ឯកឧត្តមបានពន្យល់ថា មុននឹងទិញឥណទានកាបូននេះ មានការវាយតម្លៃ ច្បាស់លាស់ពីអ្នកជំនាញលើសមត្ថភាពនៃការផលិតកាបូន និងយន្តការផ្សេង ៗដែលរាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដើម្បីធានាការពារ និងគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពលើតំបន់ការពា​រធ​ម្ម​​ជាតិដែលសម្បូណ៌ដោយព្រៃឈើ សត្វព្រៃនិងជីវៈចម្រុះផ្សេងទៀត។ ឯកឧត្តមានប្រសាសន៍ថា «ការសម្រេចទិញឥណទានកា​បូ​នពីកម្ពុជារបស់ក្រុមហ៊ុន នានា គឺបានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារបាននូវធនធានធម្មជាតិនៅ​ក្នុងតំបន់នោះ ហើយធនធានធម្មជាតិត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព»។ ឯកឧត្តម មានសុទិដ្ឋិនិយមថា កម្ពុជា​នឹ​ងអាចលក់ឥណទានកាបូន បានបន្ថែមទៀតក្នុងឆ្នាំបន្តបន្ទាប់។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានគេទទួលស្គាល់ថា មានព្រៃឈើគ្របដណ្តប់ប្រមាណ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *