ពិធីប្រកាសចូលកាន់មុខតំណែងប្រ​​​​​​​​​​​​​ធាន អនុប្រធានការិយាល័យ ម​ជ្ឈម​ណ្ឌលជាតិហ្វឹកហ្វឺនកីឡា

រាជធានីភ្នំពេញ ៖ កាលល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានរៀបចំពិធីប្រកាសចូលកាន់មុខ​តំ​​ណែ​ង ប្រធាន អនុប្រធានការិយាល័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និ​​​ងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។
ឯ​កឧត្តម ស សុខា បានមានប្រសាសន៍ថា នៅពេលទទួលបានមុខតំណែង អស់លោកត្រូវគោរពឲ្យបាននូវឆន្ទៈរបស់ខ្លួន ទទួល​ខុ​សត្រូវខ្ពស់ ត្រូវចេះទទួលយកគំនិតរបស់ថ្នាក់ក្រោម និងសូមយកឱកាសតែងតាំនេះធ្វើការអភិវឌ្ឍខ្លួនតទៅមុខប្រកបដោយ​ប្រ​សិទ្ធភាពការងារខ្ពស់។
ការប្រកាសចូលកាន់មុខតំណែងថ្មីនេះ ជាប្រធានការិយាល័យ១រូប និងអនុប្រ ធានការិយាល័យ ៥រូប រួមមាន៖ លោក ឃួន ណារិ​ទ្ធ ​ជាប្រធានការិយាល័យរដ្ឋ បាល លោក ស្រៀង ចន្ថា ជាអនុប្រធានការិយាល័យរដ្ឋបាល លោក បូ រ៉ាឆាន់ ជាអនុប្រធានកា​រិយា​ល័​​​​​យរដ្ឋបាល លោក យាន គីស៊ីវត្ថា ជាអនុប្រធានការិយាល័យបណ្តុះបណ្តាលនិងគ្រប់គ្រងការិយាល័យភូមិភាគ លោក សេង ម​នោ​ ជាអនុប្រធានការិយាល័យបណ្តុះ បណ្តាល និងគ្រប់ គ្រងការិយាល័យភូមិភាគ និងលោក លន់ ចន្ធូ ជាអនុប្រធានការិ​យាល័​យ​​​ព័ត៌មាន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *