ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋា​ភិ​​​បាល ទទួលបន្ទុកជាអគ្គនាយក នៃ​​​អគ្គនាយកដ្ឋានកសិកម្ម អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌​មា​ន ស្ដីពី « សក្ដានុពលនាំចេញកសិផ​ល​កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែ​​​​​លមានការទាក់ទងនឹងភូតគាមអនាម័យ »

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួ​ល​បន្ទុកជាអគ្គនាយក  នៃអគ្គនាយកដ្ឋានកសិកម្ម អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី  « សក្ដានុពលនាំចេញក​សិ​ផ​លកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ  ដែលមានការទាក់ទងនឹងភូតគាមអនាម័យ »  ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដឹកនាំដោយ  ឯកឧត្តម  ផៃ ស៊ីផាន  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី  និងជាប្រធានអង្គភាព  ដោយបង្ហាញពី​គោ​លបំណងជូនសាធារណៈជនឲ្យបានយល់ច្បាស់ពីសកម្មភាព អំពីផលិតភាពកសិកម្មរបស់កម្ពុជា  ដែលមានសក្ដានុពលស​ម្រា​ប់ការនាំចេញទៅកាន់ទីផ្សារអន្ដរជាតិ ក្នុងឱកាសកាលានុវត្តភាពជំរុញនូវកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាភាពល្អប្រសើរឡើងវិញ នៃជីវភាពរស់នៅរបស់ប្រជាកសិករកម្ពុជា ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *