ទីតាំងល្បែងស៊ីសង សង្វៀនបញ្ជល់​មា​ន់និងអាប៉ោងមួយកន្លែង បើក​លេ​ងយ៉ាងអនាធិបតេយ្យ ស្ថិតនៅ ឃុំ​​​ជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈសមត្ថកិច្ចមិនទាន់ចាត់វិ​ធា​នការបង្រ្កាប

ខេត្តកំពង់ស្ពឺ ៖ ទីតាំងល្បែងស៊ីសង សង្វៀនបញ្ជល់មាន់និងអាប៉ោងមួយកន្លែង បើកលេងយ៉ាងអនាធិបតេយ្យ ស្ថិតនៅ ឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខណៈសមត្ថកិច្ចមិនទាន់ចាត់វិធានការបង្រ្កាប។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ពួកគាត់សង្ស័យទៅលើមន្ត្រីនគរបាលស្រុកបរសេដ្ឋ ជាអ្នកបើកដៃឲ្យមានសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់មួយនេះដំណើរការបើកលេងបានយ៉ាងរលូន ដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចណាចាត់វិធានការចុះម​ក​ហា​​​មឃាត់ ឬធ្វើការបង្ក្រាបម្ដងសោះ ប្រហែលជាសមត្ថកិច្ចក្នុងមូលដ្ឋានមួយចំនួន អាចបានទទួលលាភសក្ការៈប្រចាំខែយ៉ាង​ច្រើ​នពីម្ចាស់បនល្បែងស៊ីសងខុសច្បាប់មួយនេះហើយមើលទៅ បានជាមិនធ្វើការបង្ក្រាប។

ប្រជាពលរដ្ឋនៅឃុំជាំស្រងាំ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សូមសំណូមពរដល់លោកអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ សម សាមួន ស្ន​ង​ការខេត្តកំស្ពឺ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ គួរតែមានចំណាត់ការ ចាត់ឱ្យកម្លាំងជំនាញក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំ​ង​សង្វៀនបញ្ជល់មាន់ និងអាប៉ោងខុសច្បាប់បើកលេងនៅភូមិឃុំខាងលើនេះ និងមានវិធានការចុះបង្ក្រាប ដើម្បីឲ្យភូមិឃុំមានសុវត្ថិភាពល្អប្រ​សើ​រ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *