ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លង​កា​ត់ផ្លូវរបស់ប្រជាពលរដ្ឋប្រ​កបដោ​យ​​​សុវត្ថិភាព រដ្ឋបាលរាជធានីភ្នំពេ​ញ​​​ គ្រោងកសាងស្ពានអាកាសថ្មើរ​ជើ​ង​​​ថ្មីប្រមាណ២៥កន្លែងទៀតនៅក្នុ​ង​​​រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងកសាងស្ពានអាកាសថ្មើរជើងថ្មីប្រមាណ​២​៥កន្លែងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ផ្លូវរបស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព។
ក្នុ​​​ងឱកាសចុះត្រួតពិនិត្យការរដ្ឋានស្ថាបនាស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ឃួ​​​ង ស្រេង អភិ​បា​​​លរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រា​ជធា​នី​ភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេ​ញ​ នឹងកសាងស្ពានអាកាសថ្មើជើងចំនួន២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ដើម្បីរំដោះកា​រ​កកស្ទះនិងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ជូ​ន​ប្រជាពលរដ្ឋ។
ឯ​កឧត្តមបានបញ្ជាក់ថា ការពង្រីកគម្រោងស្ថាបនាស្ពានអាកាសថ្មើរជើងនេះ បានធ្វើឡើងដោយសារតែរាជធានីភ្នំពេញ មាន​កំ​ណើនប្រជាពលរដ្ឋកើនឡើងជាលំដាប់ ដោយនៅពេលនេះទាំងប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ និងប្រជាពលរដ្ឋដែលរស់​នៅ​អាស្រ័យនឹងការរកស៊ី និងធ្វើការផ្សេងទៀត ប្រមាណជាង ០៣លាននាក់។
ឯ​​​ក​ឧត្តម ឃួង ស្រេងបានមានប្រសាសន៍បញ្ជាក់ថា ដោយមើលឃើញពីកំណើនយានយន្តនិង ប្រជាជននេះហើយ ដែលតម្រូវឲ្យរ​ដ្ឋ​បាលរាជធានីភ្នំពេញបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ទាំងការកសាងផ្លូវ លូ ជាមួយនឹងការកសាងស្ពានអាកាស ផ្លូ​វ​ក្រោមដី លើដីនិងស្ពានអាកាសថ្មើជើងជាដើម ដើម្បីរំដោះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ។ ជាក់ស្ដែងសម្រាប់ពេលនេះ រដ្ឋបាល​រា​ជធានីភ្នំពេញបាននិងកំពុងស្ថាបនាស្ពានអាកាសថ្មើរពីរកន្លែងបន្ថែមទៀត នោះគឺស្ពានអាកាសថ្មើរជើងផ្សារដើមគរនិងស្ពា​ន​​​អាកាសថ្មើរជើងនៅស្តុបសន្ធរម៉ុក។
លោកស្រីសៀង អំពៅ ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញបានគាំទ្រ ចំពោះគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងការឆ្លងផ្លូវមិនប្រឈមនឹងគ្រោះថ្នាក់ចរចរណ៍ ខណៈដែល បច្ចុប្បន្នផ្លូវថ្នល់មានស្ថានភាពមមាញឹកខ្លំាងពិបានធ្វើដំណើរឆ្លងកាត់។
សម្លេង«ចង់អោយមានសង់នៅកន្លែងណាដែលមានឆ្លងកាត់ច្រើន និងស្ទះចរាចរណ៍ ចង់អោយធ្វើស្ពាន អាកាសថ្មើរជើង ដើ​ម្បី​​ងាយស្រួលដល់ប្រជាជនយើងឆ្លងកាត់ ចាស់ជរាសិស្សសាលាចេញពីសាលា គាត់ ងាយស្រួលឆ្លងកាត់ ដែលបញ្ជៀសគ្រោះថ្នាក់ច​រា​​ចរណ៍បាន»។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនSpace media Co,Ltd ថា គិតមកដល់ពេលនេះ ការស្ថាបនាស្ពានអាកាសថ្មើរជើងនៅផ្សារដើមគរនេះ​ បានសម្រេចលទ្ធផលប្រមាណជា៩៥ភាគរយហើយ ពោលគឺនៅសល់តែ ការក្រាលកំរាលថ្មើជើង ការសំអាត ការតុបតែង ការ​ត​ភ្លើង និងការលាបថ្នាំជាដើម ហើយការងារនេះនឹងបញ្ចប់នៅ៣សប្តាហ៍ទៀត។
ចំណែកស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិស គឺសាង​ស​​​ង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បាបានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។
គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួន៥កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូ​វ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ខណៈខណៈចំនួន២ក​ន្លែ​ង​ទៀតដោយមួយនៅមុខផ្សារដើមគរ និងមុខសាលា បឋមសិក្សាសន្ធរម៉ុក នឹងដាក់ឲ្យដំណើរការនៅពេលឆាប់ៗនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *