ឯកឧត្តម អ៊ាង សុផល្លែត ប្រគល់គ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកអូររាំងឪ អមដោយ ឯកឧត្តម លោកជំទាវ អនុប្រធាន និង សមាជិកក្រុមការងារ បានប្រគល់គ្រឿងឧបភោគបរិភោគជូនដល់រដ្ឋបាលស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីត្រៀមបម្រុងទុកប្រគេន និងជួយទៅដល់វត្ត អាស្រមអត្តខាត់ និងប្រជាពលរដ្ឋខ្វះខាតក្នុងមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅសាលាស្រុកអូររាំងឪ ។

ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា នៅក្នុងពិធីនោះលោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានឱ្យដឹងថា ក្រោយពីមានការផ្ទុះរីករាលដាលជំងឺផ្លូវដង្ហើមថ្មីកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានការឆ្លង៤ករណីក្នុងមូលដ្ឋាននៃខេត្តត្បូងឃ្មុំ តែក៏នៅពុំទាន់មានករណីរាលដាលនៅក្នុងមូលដ្ឋានស្រុកអូររាំងឪនៅឡើយទេ។ តែទោះបីមិនមានករណីរីករាលដាលឆ្លងក៏ដោ​យ​ រដ្ឋបាលស្រុកក្រោយពីទទួលបានសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសពីក្រសួងសុខាភិបាល ឯកឧត្តមប្រធានក្រុមកា​រ​ងា​ររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ក៏ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ពីការបង្ការការពារ និងទប់ស្កាត់ពីការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ-១៩ រដ្ឋបាលស្រុកបានត្រៀមបង្ការ ការពារតាមការណែ នាំរួចជាស្រេច ។ប្រភពដដែលបន្តថា នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលស្រុកអូររាំងឪ កម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាក្នុងការចូលរួមបង្ការ ការពារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។ ពិសេសការយកចិត្តទុកដាក់ខ្ពស់ចំពោះពលករដែលបានចំណាកស្រុកពីប្រទេសថៃ និងវិធានការការពារពីសុវត្ថិភាព និងសុខភាពរបស់ពួកគាត់ ។ ឯកឧត្តម ក៏បានក្រើនរម្លឹកទៅកាន់រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងក្រុមប្រឹក្សាឃុំដែលចូលរួមក្នុងពិធីផងដែរថា សកម្មភាពថ្ងៃនេះជាការអនុវត្តតាមគោលការណ៍រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVI​D​-1​9) និងបង្ហាញពីស្មារតីរួបរួមការយកចិត្តទុកដាក់ការជួយគ្នាក្នុងនាមខ្មែរតែមួយ ហើយបញ្ហាជំងឺកូវីដ-១៩ជាបញ្ហារួមរបស់យើងទាំងអស់គ្នានិងដំណោះស្រាយ គឺស្ថិតនៅលើយើងទាំងអស់គ្នា។ ដូចនេះយើងទាំងអស់ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺ-១៩ និងចូលរួមក្នុងការអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាល ដើម្បីការពារសហគមន៍យើ​ង​ទាំងអស់គ្នាឱ្យចៀសផុតពីការរាតត្បាតនៃជំងឺឆ្លងនេះ។គួរបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលទទួលបាននាពេលនេះ​​​រួ​ម​មាន ៖ អង្ករ៤តោន ត្រីខកំប៉ុង៦៥ឡូតិ៍ មី៦៥កេស ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ៥០យួរ អំបិល ៥០គីឡូក្រាម និងស្ករស ៥០គីឡូក្រាម។

បន្ទាប់មក ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងគណៈប្រតិភូ បន្តសំណេះសំណាល ជាមួយលោកគ្រូ-អ្នកគ្រូពេទ្យ ប្រចាំការនៅមណ្ឌលសុខភាព ថ្នល់កែង និងមណ្ឌលសុខភាពទួលសូភី ព្រមទាំងបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យ ដែលមានតួនាទីភារកិច្ចឈានមុខ ក្នុងការថែទាំព្យាបាលអ្នកជំងឺប្រកបដោយស្មារតីទទួលខុសត្រូវ ក៏ដូចជាការចូលរួមក្នុងការអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការការរាតត្បាតនៃជំងឺកូវីដ-១៩(COVID-19)។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានក៏បានជូននូវថវិកា និងម៉ាសមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាពទាំង២ ដើម្បីប្រើប្រាស់សម្រាប់បម្រើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *