សហភាពសហព័ន្ធយុវជនកម្ពុជាខេ​ត្តរតនគិរី ចូលរួមក្នុងកម្មវិធីដាំកូន​ឈើចំរុះ ៧៥០ដើម ក្រោមការឧបត្ថ​ម្ភមូលនិធិមិត្តជួយមិត្ត តាមរយៈក្រុ​ម​យុវជនមកពីរាជធានីភ្នំពេញ

ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ  ក្រុមការងារ  សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្តរតន​គិ​​​រី ដែលមានឯកឧត្តម ថង  សាវុន  ជាប្រធាន  បានអញ្ចើញចូលរួមក្នុងកម្មវិធីដាំកូនឈើចំរុះ  និងដើមឫស្សីចំនួន  ៧៥០ដើម ក្រោ​​​មការឧបត្ថម្ភមូលនិធិមិត្តជួយមិត្ត តាមរយៈក្រុមយុវជនមកពីរាជធានីភ្នំពេញ ។ ពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណអ​នុ​​​វិ​ទ្យា​ល័​យកិៈចុង ស្ថិតនៅភូមិប៉ាអរ ឃុំកិៈចុង ស្រុកបរកែវ ខេត្តរតនគិរី មានអ្នកចូលរួមសរុបប្រមាណចំនួន៣៥០នាក់ ដែលមក​ពីរា​ជ​​​ធានីភ្នំពេញ  លោកគ្រូ  អ្នកគ្រូ  សិស្សានុសិស្ស  ក្នុងនោះសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ខេត្តរតនគិរី ស្រុកបរកែវ មា​​​នចំនួន ៤៩នាក់ ដឹកនាំដោយឯកឧត្តម យឹម ផែន អភិបាលរងខេត្ត និងជាអនុប្រធានសហភាពសហព័ន្ធយុវជនក​ម្ពុជា​(ស​.​ស.យ.ក)ខេត្តរតនគិរី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *