លោកជំទាវ លាង ហៃ ជាវតាយ នាំយ​កនូវចង្ហាន់ទេយ្យទាន និងបច្ច័យ ប្រ​​​គេនព្រះសង្ឃចំនួន៣វត្ត ក្នុងខេ​ត្ត​កំពត

ខេត្តកំពត ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ លាង ហៃ ជាវតាយ  អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា​កា​កបាទក្រហ​ម​កម្ពុជា  ខេត្តកំពត  និង  សហការី ព្រមទាំងមន្ត្រីប្រតិបត្តិសាខា  បាននាំយកនូវចង្ហាន់  ទេយ្យទាន និងបច្ច័យ ​ព្រះ​​​​​​​​សង្ឃចំនួន ០៣វត្ត ក្នុងខេត្តកំពត ដើម្បីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុងសេរីភាព  សេចក្តីថ្លៃថ្នូរ និង សុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱ​កា​​​សចម្រើនព្រះជន្មគម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *