រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អ​ញ្ជើ​ញចុះសួរសុខទុក្ខកម្មករ-កម្មកា​រិ​នី​ ១៦នាក់ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រ​ឡា​ច ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចចៅហ្វាវាំង វរៈវៀងជ័យ  អធិបតីស្រឹង្គារ គង់  សំអុល  ឧបនា​យ​​​​​​​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម គុយ សុផ​ល​ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  និងជាទេសរដ្ឋមន្រ្ដី  ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះ​បរមរាជវាំង  អញ្ជើញចុះសួរសុ​ខ​ទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនក​ម្មករ-កម្មការិនីចំនួន ១៦នាក់  ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅឃុំ​សេ​ដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមិ​ថុនា ឆ្នាំ២០២០  និងបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរ​ពេ​ទ្យបង្អែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *