អាជ្ញាធរឃុំអូរស្វាយស្វែងរកដៃគូរ អ​ភិ​​វ​ឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិថ្មកំបោរ ឱ្យក្លាយទៅជារមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិ

ខេត្តស្ទឹងត្រែង ៖ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរតំបន់ថ្មកំបោរ ជាធនធានធម្មជាតិនៅក្នុង ឃុំអូរស្វាយ  ស្រុកបិរីអូរស្វា​យ​​​សែនជ័យ  ខេត្តស្ទឹងត្រែង កំពុងស្វែងរកដៃគូ ឯកជនមកអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិថ្មកំបោរ ឱ្យក្លាយទៅជារមណីយ​ដ្ឋា​នអេកូទេសចរណ៍ធម្មជាតិ   បែបវប្បធ៌មដើម្បីឱ្យភ្ញៀវជា​តិ​ និ​ង​អន្តរជាតិមកទស្សនាកម្សាន្ត។

ក្នុងឱកាសចុះពិនិត្យសក្តានុពលទេសចរណ៍នៅតាមតំបន់រ៉ាមសារកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ លោកសេក ម៉ៅ មេ​ឃុំ​អូស្វាយបានបញ្ជាក់ថា នេះជាធនធានធម្មជាតិ ដែលប្រទេសកម្ពុជាយើងមាន ហើយបើតាមការនិយាយតៗគ្នាមក តំបន់នេះ​ជាទីតាំងប្រវត្តិសាស្ត្រនៅក្នុងសម័​យ​នគរភ្នំ ក្នុងចន្លោះឆ្នាំ៥៥០នាសតវត្យទី១។

លោកបន្តថា  បើតាមចាស់ទុំខ្មែរដើម  បាននិយាយតៗគ្នាមកថា ផ្ទាំងថ្មសរសរ នៅតាមជួរមាត់ទន្លេនេះជាលាមកសត្វឥន្ត្រី  ជុះ​ម​​​កកើតជាថ្ម និងមានរូបឆ្កែអើត ក្រោលសេះ ហិប ដែលបច្ចុប្បន្នហៅថាកោះហិប ជាសក្តានុពលមួយអាចបង្កើតជា រមណីយដ្ឋា​ន​​​ទេសចរណ៍ធម្មជាតិបែបវប្បធម៌បាន។

លោកសៀ លី ប្រជាពលរដ្ឋរស់នៅ លើទឹកដីកោះហិប បានអះអាងថា ធនធានធម្មជាតិនេះមានអាយុកាលយូរលង់មកហើយ ចំ​ណែ​ករូបរាងទៀតសោត ពោរពេញទៅដោយភាពទាក់ទាញធ្វើឱ្យភ្ញៀវទេសចរចង់ឃើញ និងចង់ដឹងពីប្រវត្តិសាស្ត្រខ្មែរយើងពីបុរ​ម្យ​បុរាណមក។

លោក យេន មី ប្រធានសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ បានទទួលស្គាល់ថា ផ្ទាំងថ្មនៅតាមតំបន់រ៉ាមសារ ជួរមាត់ទន្លេនេះ បើ​អាជ្ញាធរពា​ក់​ព័ន្ធ បង្កើនបានជារមណីយដ្ឋានទេសចរណ៍ អាចទាញយកប្រាក់ចំណូលបានពីវិស័យទេសចណ៍នេះ ព្រោះភ្ញៀវទេ​ស​ចរពេញចិត្តមកទស្សនា ។​

សូមបញ្ជាក់ថា នេះជាសម្បត្តិធម្មជាតិដ៍មានតម្លៃ នៅលើទឹកដីខេត្តភាគឥសានមួយនេះ ហើយអាជ្ញាធរកំពុងរិះរកយន្តការអ​ភិវឌ្ឍន៍ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិនៅក្នុងឆ្នាំ២០២០នេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *