រាជធានីភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាអំពីការងារឆ្លើយតប ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ និង អភិបាលនៃគណៈអភិបាលទាំង២៥រាជធានីខេត្ត នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ។