ក្រុមបច្ចេកទេស និងពលករជំនាញអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារ រៀបចំពិធីសែនព្រេនបើកការដ្ឋានសម្រាប់ការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទព្រះវិហារ!

(ព្រះវិហារ)៖ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិត អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា បានដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមពលករជំនាញអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារ ដើម្បីរៀបចំពិធីសែនព្រេនបើកការដ្ឋានសម្រាប់ការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទព្រះវិហារ ដែលមានហានិភ័យខ្ពស់ ក្នុងនោះមានការទល់ទ្រសសរថ្មភក់នៅគោបុរៈទី២ចំនួន ៥ទីតាំង ទល់ទ្រសសរផ្អោបនៅគោបុរៈទី៣ចំនួន ១ទីតាំង និងទល់ទ្ររចនាសម្ព័ន្ធធ្នឹមនៅគោបុរៈទី៤ចំនួន ៣ទីតាំង។

 

 

សូមបញ្ជាក់ថា៖ ការងារទល់ទ្រទីតាំងដែលមានហានិភ័យខ្ពស់ទាំងនេះ បានសិក្សាដោយក្រុមមន្ត្រីបច្ចេកទេស នៃអាជ្ញាធរជាតិព្រះវិហារ ដែលបានទទួលការផ្តល់អនុសាសន៍គាំទ្រដោយ អ្នកជំនាញអន្តរជាតិយូនេស្កូ (UNESCO) តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear)។

 

 

 

 

ចំពោះការងារអភិរក្សទល់ទ្ររចនាសម្ព័ន្ធប្រាសាទទាំងនេះ ក្រុមការងាររំពឹងថានឹងអាចកាត់បន្ថយនូវហានិភ័យកម្រិតខ្ពស់ រក្សាបាននូវលំនឹងរចនាសម្ព័ន្ធប្រាសាទ និងការពារសុវត្ថិភាពដល់ភ្ញៀវទេសចរទៅថ្ងៃអនាគតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *