(កណ្ដាល)៖ បន្ទាប់ពី”ក្រុមគ្រូតឿ” ដឹកនាំសម្ដែងធ្វើវីដេអូ ល្បីល្បាញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។
អំពីការ.ភរ.ភូត.កុហក់.សិល្ប៍ អាគមន៍ ជាបន្តបន្ទាប់ រហូតនាំគ្នាស៊ីអាចម៍គោ ស៊ីម៉ូតូ វ៉ៃពាងទឹកស៊ី បណ្ដាលឱ្យមានការរិៈគន់ពីមហាជន នោះមក។
នៅថ្ងៃទី០៥.០៤.២០២២ សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល បានកោះហៅ”ក្រុមគ្រូតឿ”ចំនួន៦នាក់
មកសួរនាំនិងវាស់កំពង់ រឿងបំពុលសង្គម ស៊ីអាចម៍គោ ស៊ីពាងទឹក។
សមត្ថកិច្ចបានឱ្យដឹងថា៖ ក្រុមគ្រូតឿទាំង៦នាក់
ទី១- ឈ្មោះ ជឹម សុភ័ក្រ (ហៅគ្រូតឿ )ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតស្កុតម៉ូតូ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកសម្ដែង).។
២- ឈ្មោះ ថូយ រាជាធាន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ជាអ្នកថត អ្នកដឹកនាំរឿង និងជាម្ចាស់ផេក)។
៣- ឈ្មោះ ឆន ថូយ ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកដឹកនាំសម្ដែង) ។
៤- ឈ្មោះ ខុម ឈុនណាត ហៅ ជ្រូក ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរថតរូប មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង) ។
៥- ឈ្មោះ រិទ្ធ ស្រ៊ាន់ ហៅ ស្រួច អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (អ្នកសម្ដែង) ។
៦- ឈ្មោះ អួយ សំអេន ហៅ និត អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថត មានទីលំនៅភូមិព្រៃធំ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ( អ្នកសម្ដែង) ។
ក្រោយសួរនាំចប់ ពួកគេទាំង៦នាក់ត្រូវបានអនុញ្ញាតឱ្យមកផ្ទះវិញ និងធ្វើកិច្ចសន្យា បញ្ឈប់ធ្វើវីដេអូផ្ដេសផ្ដាស តទៀត។
សូមជម្រាបថា៖ កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ផេកហ្វេសប៊ុកឈ្មោះ Nika Nika និងគណនីឈ្មោះ “គ្រូតឿ”។
បានផុសវីដេអូ សកម្មភាពស៊ីអាចម៌គោ ជាមួយអំបិលម្ទេស ដែលសកម្មភាពនេះ ថតដោយឈ្មោះ ថូយ រាជាធាន និងបានផុសជាសាធារណៈ។
ករណីនេះចាប់ពីឆ្នាំ២០២០ មកដល់សព្វថ្ងៃនេះឈ្មោះ ថូយ រាជាធាន បានបង្កើតផេកហ្វេសប៊ុក ចំនួន៦គណនីដូចខាងក្រោម៖
រួមមាន៖
– ឈ្មោះ អូន យ៉ា
– ឈ្មោះ នីកា ខេអេក
– ឈ្មោះ គ្រូតឿ
– ឈ្មោះ ក្រុមកូនសិស្សគ្រូតឿ
– ឈ្មោះ Nika Nika
– ឈ្មោះ Jelly Gamer
ហើយពួកគេបង្កើតក្រុមសម្តែងដើម្បីបង្ហោះតាមផេក ក្រុមហ៊ុន ហ្វេសប៊ុក ដោយឈ្មោះ ថូយ រាជាធាន បាននិពន្ធ និងថត ជាសាច់រឿងបានជាច្រើនរឿងមកហើយ។
ក្រោយមកបានថតរឿង គ្រូតឿ ចេះសិល្ប៍ គ្រូតឿ កាប់មិនមុត និង រឿងស៊ីអាចម៍គោ ស៊ីពាងទឹក សត្វពងចេញត្រី .ត្រីស៊ីផ្លែឪឡឹក រួមនិងការសម្ដែងផ្សេងៗជាច្រើនទៀត។
ជុំវិញករណីនេះក្រុមគ្រូតឿបានប្រាប់សមត្ថកិច្ចថា ចំពោះការ សម្តែងស៊ីអាចម៍គោ គឺពួកខ្លួន។
បានយកនំសូកូឡា មកស៊កចូលខាងក្រោម អាចម៍គោក្រៀម ហើយនាំគ្នាហូបនំសូកូឡា ដែលដាក់ជាប់ និងអាចម៍គោនោះ ធ្វើជាសម្តែងជាស៊ីអាចម៍គោពិតប្រាកដ ។
ក្រុម គ្រូតឿ បន្តថា៖ ចំពោះការសម្តែងស៊ីអាចម៍គោនេះ គឺគ្រាន់តែជាការសម្តែងទាក់ទាញបានអ្នកចូលច្រើន។ ដើម្បីបានប្រាក់ពីក្រុមហ៊ុនហ្វេសប៊ុក ហើយពេលក្រុម ហ៊ុនដាក់ប្រាក់មកឲ្យគឺតាមរយៈធនាគារ ABA , អេស៉ីលីដា និងតាមធនាគារហ្វៃស្បេន ។
រាល់ការសម្តែងទាំងអស់នេះ គឺដើម្បី រកប្រាក់ ពីក្រុមហ៊ុនហ្វេសប៊ុក ពុំមានពាក់ព័ន្ធនិងបញ្ហាអ្វីទេ ហើយក៏មិនមានគោលបំណង ធ្វើឲ្យប៉ះពាល់ដល់សីលធម៌សង្គមនោះទេ ។
ក្រោយពីសួរនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានធ្វើកិច្ចសន្យាអប់រំ អ្នកទាំង០៦នាក់ ឲ្យបញ្ឈប់សកម្មភាពថតវីដេអូ ដែលមិនសមរម្យបង្ហោះក្នុងបណ្តាញសង្គមបន្តទៅទៀត។
គួររម្លឹកថា៖ មួយរយៈចុងក្រោយនេះក្រុមលោក ជឹម សុភ័ក្រ (ហៅគ្រូតឿ)
បានសម្ដែង.ភរ.ភូត.ស៊ីអាចម៍គោ.ស៊ីពាង.ដើម្បីចង់ល្បីរហូតមានប្រតិកម្មពីមហាជនទូទៅ ទើបប៉ូលិសហៅសួរនាំវាស់កំពស់ដើម្បីអប់រំ៕សហការី