មន្ទីរសាធារណការ និងអាជ្ញាធរខណ្ឌដូនពេញ ប្រជុំផ្សព្វផ្សាយគម្រោងដា ក់លូ ដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា

រាជធានីភ្នំពេញ​៖​ មន្រ្តីរដ្ឋបាលរាជ​ធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខណ្ឌដូនពេញ បានបើ​ក​កិច្ចប្រជុំផ្សព្វផ្សាយគម្រោងដាក់បណ្តាញលូ ដល់ប្រជាពលរដ្ឋ អាជីវករ និងតំណាងស្ថាប័នសាធារណៈនានា ដែលមានលំនៅដ្ឋា​ន​ និងទីតាំងតាមបណ្ដោយតិរវិថី ព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៨៨ ដល់ផ្លូវលេខ៩០ ដែលនឹងត្រូវជីកដាក់បណ្ដាញលូប្រអប់ទំហំ ២​ម៉ែ​ត្រx២ម៉ែត្រ ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិ​រញ្ញ​ប្ប​​​​​ទានឥតសំណង របស់ប្រទេសជប៉ុន ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោ​​​ក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញ ក្នុងនោះក៏មានការចូលរួមពីតំណាងអង្គការ JICA ក្រុ​​​មហ៊ុនTOA Corporation រួមនឹងប្រជាពលរដ្ឋក្នុងសង្កាត់ស្រះចក សង្កាត់វត្តភ្នំ ចំនួន១០០នាក់ចូលរួមផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *