(ព្រះវិហារ)៖ កុមារ៉ាអាយុ៧ឆ្នាំម្នាក់ រស់នៅជាមួយម្ដាយ និងជាស្រ្តីមេម៉ាយដែលមានជីវភាពក្រីក្រ រហូតដល់អាជ្ញាធរដាក់ជាប្រភេទក្រ១ បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពេលរើសបានគ្រាប់មិនទាន់ផ្ទុះ រួចយកទៅកាប់លេង បណ្តាលឲ្យផ្ទុះ កាលពីវេលាម៉ោង១៤នឹ៣៧នាទី នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
កុមារ៉ាដែលរងគ្រោះមានឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅជាមួយម្ដាយ ក្នុងភូមិសាស្ត្រខាងលើ។ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក មិនអាចជួយសង្រ្គោះជីវិតបាន ធ្វើឲ្យកុមាររ៉ារូបនេះស្លាប់ នៅវេលាម៉ោង១៥នឹង២២នាទី នាថ្ងៃដដែរនោះ។
បច្ចុប្បន្នសាកសពកុមាររ៉ារងគ្រោះ ត្រូវបានរថយន្តមន្ទីរពេទ្យដឹកយកទៅប្រគល់ជូនគ្រួសារសព ដើម្បីធ្វើបុណ្យតាមប្រពៃណី៕