លោក ឈាង វុន ត្រូវបានជប៉ុនជ្រើសរើសជាម្ចាស់គ្រឿងឥស្សរិយយសRising Sun, Gold and Silver Star

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅនិវេសដ្ឋានទូតជប៉ុនប្រចាំនៅកម្ពុជា ។

លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ជប៉ុន ។

បានទទួលគ្រឿងឥស្សរិយយស Rising Sun,Gold and Silver​ star​ ពីឯកឧត្តម MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ​ សមាជិក សមាជិការដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាររួមទាំងក្រុមគ្រួសាររបស់លោក ឈាង​ វុន​ ផងដែរ។

លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន បានមានប្រសាសន៍អបអរសាទរ ឯកឧត្តម ឈាង វុន​ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា ជប៉ុន ដែលបានយកចិត្តទុកដាក់ពង្រឹងនូវចំណងមិត្តភាព សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ​ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន​ លោក​ អ៊ូបាជី និងលោកជំទាវ ព្រមទាំងមិត្តសភាជប៉ុន កម្ពុជាផងដែរ។

 

ថ្លែងក្នុងពិធីទទួលគ្រឿងឥស្សរិយយស​លោក ឈាង វុន

ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា ជប៉ុនបានមានប្រសាសន៍ថា​ លោក មានអារម្មណ៍រំភើបរីករាយក្រៃលែង ដោយត្រូវបានរដ្ឋាភិបាលជប៉ុនជ្រើសរើសជាម្ចាស់ គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Star។

លោកពិតជាមានកិត្តិយស និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់មហាកិត្តិយសនេះ និងបានផ្តល់នូវតម្លៃនៃការខំប្រឹងប្រែងរបស់លោក ក្នុងកិច្ចការទំនាក់ទំនងជម្រុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជប៉ុន នៅក្នុងក្របខណ្ឌអង្គការនីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ។

 

លោក ឈាង​ វុន​ ក៏បានលេីកឡេីងបន្ថែមថា​ សម្រាប់ឯកឧត្តម​ គ្រឿងឥស្សរិយយស Rising Sun, Gold and Silver Starនេះ ។

មិនមែនបានមកដោយសារតែ​ លោកតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ។

ដែលសក្តិសមនឹងទទួលបានផងដែរ ដោយពួកគេបានគាំទ្រ និងបានចូលរួមយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែង នៅក្នុងកិច្ចដំណើរការកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *