ឈ្មួញឈើដុះស្លែរឈ្មោះ”ដំ”កំពុងសម្រុកដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ”ចូលមកខេត្តសៀមរាបបានយ៉ាងរលូន”..!

ខេត្តសៀមរាប៖ មេឈ្មួញឈើឈ្មោះ”ដំ”បានសម្រុកដឹកឈើចេញពីខេត្តព្រះវិហារចូលមកខេត្តសៀមរាបបានយ៉ាងរលូនជាក់ស្តែងនាថ្ងៃទី ១៨ ក្រុមការងារយើងបានប្រទេះ ឃើញ រថយន្តម៉ាកនីសាន់ NaVaRa ដែលផ្ទុកទៅដោយឈើប្រភេទឈើ ធ្នង់សុក្រម យ៉ាងគគ្រឹកគគ្រែង ដោយ មានការបើកដៃពីសំណាក់ មន្ត្រីរដ្ឋបាលព្រៃឈើ ស្រុកស្វាយលើនិងមន្ត្រីជំនាញ ពាក់ពន្ធ័ នានាជាច្រើនទៀត តាមដងផ្លូវ ទើបឈ្មួញ ឈើឈ្មោះដំអាចធ្វើ សកម្មភាពដឹកជញ្ជូនឈើ បានដោយមិនញញើតច្បាប់សោះឡើយ ។

ពលរដ្ឋបានសង្កេតឃើញថាមានរថយន្ត១គ្រឿង ម៉ាកនីសាន់ NaVARa ដែលគេអះអាងថា៖ ជាឡានរបស់មេឈ្មួញឈើឈ្មោះ”ដំ”តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើជារៀងរាល់ថ្ងៃប៉ុន្តែក្រុមមន្ត្រីជំនាញមិនបានបង្រ្កាបទៅលើកឈ្មួញដឹកឈើ ខាងលើដែលមានឈ្មោះ ដំ នោះទេ ដោយឈ្មួញឈើបានដឹកជញ្ជូនទាំងថ្ងៃទាំងយប់ក៍មិនឃើញមានវិធានការចំពោះមេឈ្មួញឈើនេះដែរ ។ មហាជនបានដាក់ការសង្ស័យថា៖ នេះដោយមានការឃុបឃិតគ្នាជាប្រពន្ធ័ ទើបឈ្មួញធ្វើសកម្មភាពតាមតែអំពើចិត្ត ដោយឡែកលោក ម៉ុងប៊ុនលីម ! នាយខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តព្រះវិហារ សំងំស្ងាត់ ឈឹង បើទោះបីមានឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងណាក៍ដោយ មហាជនបានរិះគន់ថា៖ ប្រហែលទុក្ខអោយកូនចៅរកលាភសក្ការៈដោយផ្ទាល់ បើបង្រ្កាបទៅ បែកឆ្នាំងស៊ុប ទើបរក្សាភាពស្ងៀមស្ងាត់ ដើម្បីផលប្រយោជន៍ ។

ពលរដ្ធបានស្នើ សុំ ឯកឧត្តម”ទៀសីហា”អភិបាលខេត្តសៀមរាប គួរតែពិនិត្យទៅលើ មន្ត្រីជំនាញ ដែលមានតួនាទី ខាងទប់ស្កាត់

បទល្មើសព្រៃឈើ តែមិនយកតួនាទីរបស់ខ្លួនទៅធ្វើការបង្ក្រាបបែរជាឃុបឃិតជាមួយបទល្មើសដើម្បីផលប្រយោជន៍ទៅវិញ និងបង្ករឲ្យកើតមានក្រុមឈ្មួញជាច្រើន ដឹកផលអនុផលព្រៃឈើ ដោយមិនស្រាកស្រាន និងស្នើសុំ រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន ! សូមជួយពិនិត្យមើលមន្ត្រីក្រោមឱវាទផង និងបង្ក្រាបមេឈ្មួញជើងខ្លាំងខាងលើនេះ ដើម្បីទប់ស្កាត់បទល្មើសដែលកំពុងកើតឡើងបន្តបន្ទាប។ការិយាល័យពន្ធ/0882718176 /011884183)

You might like

Leave a Reply

Your email address will not be published. Required fields are marked *