ចាប់ផ្តើមបើកដំណើរការឡើងវិញហើយ សង្វៀនជល់មាន់ និងអាប៉ោង របស់លោក ឡេង បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមួយចម្អិនកំពឹស..!

ឧត្តរមានជ័យ៖ ទីតាំងសង្វៀនជល់មាន់ និងអាប៉ោង មួយកន្លែង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ដែលគេស្គាល់ថាជារបស់លោក ឡេង បានបើកដំណើរការវិញហើយ បន្ទាប់ពីសមត្ថកិច្ចបង្ក្រាបបានមួយចម្អិនកំពឹស។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងសង្វៀនជល់មាន់និងអាប៉ោងមួយកន្លែងរបស់ឈ្មោះ ឡេង ស្ថិតនៅចំណុចក្នុងចំការស្វាយ មានចម្ងាយពីទីតាំងសង្វៀនចាស់ប្រហែលជាង ៧០០ម៉ែត្រ បានធ្វើការបើកដំណើរការវិញយ៉ាងគគ្រឹកគគ្រេងក្នុងចំការស្វាយ បន្ទាប់ពីសមត្ថកិច្ចចុះធ្វើការបង្ក្រាបកន្លែងចាស់មិនទាន់បានប៉ុន្មានថ្ងៃផងនោះ។

ពលរដ្ឋលើកឡើងថា៖ ហួសចិត្តយ៉ាងខ្លាំង នូវចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដែលចុះបង្ក្រាបទីតាំងបនល្បែងជល់មាន់និងអាប៉ោង ព្រោះមើលទៅដូចជាគ្មានប្រសិទ្ធភាពអ្វីបន្តិចទាល់តែសោះ ប្រៀបដូចជាការសម្តែងឆាកល្ខោនធ្វើឲ្យតែល្អមើលទេដឹង!

ទាក់ទិនទៅនឹងករណីនេះពលរដ្ឋកំពុងតែរងចាំមើល ចំណាត់ការរបស់លោក អ៊ួច ម៉ៅ អធិការនគរបាលស្រុកត្រពាំងប្រាសាទ និងចាត់វិធានការទប់ស្កាត់បែបបន្តទៀត។

 

ចំពោះសកម្មភាពនិងទង្វើ របស់ក្រុមញៀន ដែលមានមេក្លោងឈ្មោះ ឡេង កំពុងតែធ្វើឲ្យពលរដ្ឋរស់នៅមានការភ័យខ្លាចអំពីបញ្ហាអសន្តិសុខ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ជាច្រើនទៀត ដូចជាករណី លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ក៏ដោយសារកើតចេញពីល្បែងសុីសងខុសច្បាប់ទាំងអស់នេះដែរ។

 

ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ សូមលោកស្នងការចាត់មន្ត្រីក្រោមឪវាទ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងនេះម្ដងទៀតផងទាន។/ការិយាល័យនិពន្ធ)011884183

You might like

Leave a Reply

Your email address will not be published. Required fields are marked *