ខេត្តសៀមរាប៖ បើកសន្និបាតបូកសរុបការងារ២០២១និងលើកទិសដៅបន្តការងារ២០២២!

(សៀមរាប)៖ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប ។

នៅព្រឹកថ្ងៃទី០៧ខែមីនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២។

ពិធីនេះបានធ្វើឡើង នៅសាលសន្និសិទ្ធ សណ្ឋាគារសុខាសៀមរាប

ដោយ មានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ត និង អាជ្ញាធរក្រុង ស្រុក និង ប្រធានក្រុមប្រឹក្សាឃុំសង្កាត់ស្មៀនឃុំសង្កាត់ទាំង១០០ និង មេប៉ុស្តិ៍នគរបាលរដ្ឋបាល មន្ត្រីរាជការ អង្គការសង្គមស៊ីវិល ប្រមាណ ៦០០នាក់ចូលរួមផងដែរ។

ក្នុងនោះរដ្ឋបាលខេត្ត.បានរៀបចំ ឱ្យមានប្រធានបទពិភាក្សាចំនួន០៤ ទី១/ពិភាក្សាលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ។

ទី២/.ការលើក ស្ទួយជីវភាពប្រជា ពលរដ្ឋ ក្នុងស្ថានភាពនៃវិបត្តិកូវិដ១៩ ដោយផ្អែកតាមសក្តានុពលរបស់មូលដ្ឋាន ក្រុង ស្រុក ឃុំសង្កាត់ ។

ទី៣/ លើការអនុវត្តការងាររដ្ឋបាល និង ការគាំទ្ររបស់រដ្ឋបាលក្រុង ស្រុក ដល់ឃុំសង្កាត់ និង ការ ផ្តល់សេវារដ្ឋបាលសាធារណៈ តាមរយៈចក្រចេញ ចូលតែមួយ និង ការអនុវត្តតួនាទី ភារកិច្ចការិយាល័យប្រជាពលរដ្ឋ ។

និងទី៤/ ការ រៀបចំ និងយន្តការដោះស្រាយសណ្តាប់ធ្នាប់ បរិស្ថាន សោភណ័ភាពទីប្រជុំជន ក្រុង ស្រុក ឃុំសង្កាត់ និង ការអភិវឌ្ឍទីក្រុង ទីប្រជុំជន ស្រុក ឃុំ សង្កាត់ និងការងារដីធ្លី ។

 

ក្នុងឱកាសនោះ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ថា៖ ការប្រារព្ធបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និង លើកទិសដៅ អនុវត្តបន្តឆ្នាំ២០២២របស់រដ្ឋបាលខេត្តសៀមរាបនាពេលនេះ ។

គឺជាការឆ្លុះបញ្ចាំងនូវឲ្យឃើញពីស្នាដៃ លទ្ធផលការងារគ្រប់បណ្តាអង្គ ភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេល មួយឆ្នាំមកនេះ ។

 

ក្នុងការ អនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោល នយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ម៉្យាងទៀតដើមី្បទាក់ទាញយកនូវការសន្និដ្ឋានមួយ ប្រកបដោយ ចក្ខុវិស័យ និង ទទួលខុសត្រូវខ្ពស់ ហើយក៏ជាគន្លឹះ ក្នុងការអនុវត្តន៍សិទ្ធិអំណាច តួនាទីរបស់ស្ថាប័ន អង្គភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការឈានរៀបចំ នូវផែនការយុទ្ធ សាស្ត្រថ្មី សម្រាប់អនុវត្តឲ្យបានជោគជ័យនាឆ្នាំខាងមុខ ។

លោកអភិបាល បន្តទៀតថា៖ ក្នុងអង្គសន្និបាតនេះដែរ យើងនឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធ រដ្ឋបាលខេត្តបានរៀបចំឲ្យមានប្រធានបទពិភាក្សាតាមក្រុម ។

សំខាន់ផ្តោតលើក វិធានការទប់ស្កាត់បទល្មើស ការរុករានទន្ទ្រានដីព្រៃខុសច្បាប់ក្នុងតំបន់ការពារធនធានធម្មជាតិបឹងទន្លេសាបតំបន់ព្រៃឈើ បញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី និង ការផ្ដល់សេវារដ្ឋបាលនៅតាមថ្នាក់ឃុំសង្កាត់ ។

លោក ទៀ សីហា ក៏បានផ្ដោតសំខាន់ទៅលើលទ្ធភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ សំណូមពរ និងស្ថាប័នទទួលខុសត្រូវ ព្រមទាំងពិភាក្សាបន្ថែមលើចំណុចគន្លឹះសំខាន់ៗ ។

ដើម្បីធានាឲ្យមានប្រសិទ្ធភាពក្នុងការអនុវត្តទទួលបានជោគជ័យ ។

ក្នុងន័យនេះ លោកអភិបាលខេត្តបានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់ឱ្យបានផុលផុស ។

ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលខេត្តសៀមរាបសម្រាប់ឆ្នាំ២០២២ ។

ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក បានសូមឱ្យអង្គសន្និបាតទាំងមូលផ្ដោតការយកចិត្តទុកដាក់ ក្នុងការចូលរួម ពិនិត្យ ពិភាក្សា ។

លើបញ្ហានានា និង ផ្ដល់ជាធាតុចូលទាំងឡាយទៅក្នុងក្រុមពិភាក្សានីមួយៗ ដើម្បីធានាបាននូវផែនការ និង វិធានរួមលម្អិតមួយ ដែលមានភាពប្រាកដប្រជា ធានាបាននូវភាពជាម្ចាស់របស់ស្ថាប័ន ព្រមទាំងអាចអនុវត្តបានប្រកបដោយជោគជ័យនាឆ្នាំ២០២២៕ដោយ៖ សុខណា

You might like

Leave a Reply

Your email address will not be published. Required fields are marked *