ប្រជុំពិនិត្យលទ្ធផលការងារនៃក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម..!

កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះជួយ ក្រុងកំពង់ចាម កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ របស់ក្រុមការងារគណបក្សចុះជួយក្រុងកំពង់ចាម។

កិច្ចប្រជុំនេះត្រួតពិនិត្យលទ្ធផលការងារ និងផែនការសកម្មភាពជាក់ស្តែងឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ របស់ក្រុមការងារគណបក្សចុះជួយក្រុង កំពង់ចាម។ ធ្វើឡើងនៅទីស្នាក់ការគណបក្សក្រុង កំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ិត ប្រាំង សមាជិកគណៈកម្មធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយក្រុងកំពងចាម។

ជាមួយនោះរួមមាន លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយក្រុង , ប្រធាន អនុប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៤, ប្រធាន អនុប្រធានគណបក្សក្រុង, ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួនទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *