រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទាន​ឥ​តសំណង ដល់កម្ពុជានូវទឹកប្រា​ក់​៤​​​.៥០០ លានយ៉េន ស្មើនឹងជាង ៤១,​៤​​លានដុល្លារអាមេរិក សម្រាប់អនុ​វ​ត្ត​គម្រោងចំនួនបី

រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជានូវទឹកប្រាក់ ៤.៥០០ លានយ៉េន ស្មើនិងប្រមាណជា​ង​ ​៤១លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងចំនួនបី ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញផ្សាយនៅថ្ងៃទី ៤ ខែ​មិ​​ថុ​នា ឆ្នាំ២០២០នេះបានអោយដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៥:៣០ នៅទីស្ដីការក្រសួងការបរទេស និ​ង​សហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​​​​​ព្រះរាជាណាចក្រកម្ពុជា  និងឯកឧត្ដម  មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជានឹងអញ្ជើញចុះហត្ថលេខាលើលិ​ខិ​​​តប្ដូរសារ  ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន ៤.៥០០ លានយ៉េន (ប្រមាណ ៤១,៤ លា​នដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងចំនួនបី ។

សេចក្តីប្រកាសបានបញ្ជាក់ថា គម្រោងទំាង៣នោះរួមមាន៖

  • អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ចំនួន ៣៤៨ លានយ៉េន (ប្រមាណ ៣លាន២សែន ដុល្លារអាមេរិក)
  • ការធ្វើឱ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចំនួន ២.១៥៣ លានយ៉េន (ប្រមាណ ១៩លាន៨សែនដុល្លារអាមេ​រិ​ក) និង
  • កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្ត្រសម្រាប់ការការពារ និងការឆ្លើយតបការរីក​រាល​ដា​​​លនៃជំងឺកូវីដ-១៩ ចំនួន ២.០០០ លានយ៉េន (ប្រមាណ ១៨លាន៤សែនដុល្លារអាមេរិក)។

សូមបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់កិច្ច​អ​ភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេ​​​សទាំងពីរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *