រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធពិធី ខួបអនុស្សាវរីយ៍លើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា..!

កំពង់ចាម៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្ត, ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី ខួបអនុស្សាវរីយ៍ លើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២ ។កម្មវិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសីទ សាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២ ។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវអ្នកតំណាងរាស្ត្រ, ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តមលោកជំទាវ អភិបាលរងអភិបាលខេត្ត, ឯកឧត្តមប្រធានតុលាការដំបូងខេត្ត, លោក លោកស្រី កងកម្លាំងទាំងបី, លោក លោកស្រី សមាជិកាកិត្តិយសនិងប្រតិបត្តិនៃសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍខេត្ត ស្រុក ក្រុង ,ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត, មន្ត្រីក្របខណ្ឌសាលាខេត្ត ,អភិបាលរងក្រុង/ស្រុក គណៈកម្មការពិគ្រោះយោបល់កិច្ចការនារីខេត្ត, មន្ត្រីក្រមខណ្ឌពន្ធនាគារខេត្ត រួមនឹងមន្ត្រីពាក់ព័ន្ធមួយចំនួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *