ស្ងាត់មួយរយ:តែឥឡូវនេះឈ្មួញឈើ ឈ្មោះ មករា និងមេខ្លោង លោក ងួន សុវណ្ណា កំពុងចាប់ផ្ដើមដំណើរការឡើងវិញហើយសូមឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេស ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មានវិធានការទប់ស្កាត់ផងទាន

(ខេត្តរតនគិរី)៖ ព្រៃឈើធនធានធម្មជាតិដែលអភិរក្សសត្វតូចស្ថិតក្នុងស្រុកវើនសៃ ខេត្តរតនគិរីកំពុងរងការកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញពិតជាវិនាសហិនហោចបើសិនមិនមានវិធានការទប់ស្កាត់ គឺក្នុងភូមិសាស្រ្តរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាពិសេស ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី និងឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី មិនគួរមើលរំលង ទុកឲ្យមេឈ្មួញទុច្ចរិត ឈ្មោះ មករា និងលោក ងួន សុវណ្ណា អតីតប្រធានវីរការពារព្រំដែន លេខ.623 ជាមេខ្លោង ជាក់ស្តែងនៅពេលថ្មីៗនេះ ឈ្មួញរកស៊ីឈើខុសច្បាប់ឈ្មោះ មករា កំពុងសម្រុកដឹងជញ្ជូនឈើ ឆ្លងដែនចេញទៅលក់ស្រុកយួន បន្ទប់បានស្ងប់ស្ងាត់មួយរយ:ពេល។

បច្ចុប្បន្ននេះកំពុងចាប់ផ្ដើម កក្រើកឡើងវិញនិងបានធ្វើសកម្មភាពដោយដឹងជញ្ជូនឈើតាមប្រភេទរថយន្តសាំយុង គឺសារាចរណ៍ដឹងចេញតាមទ្វារភាគី ព្រំដែនច្រកអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី គួរបញ្ចាក់ផងដែលថាទោះបីជាកន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់នៅបទបញ្ជាដោយបង្កើតគណ:កម្មការទប់ស្កាត់ឬបង្រ្កាប!បទល្មើសព្រៃឈើនានាជាដើមផងនោះ ដឹងនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា ក៍មេឈ្មួញឈ្មោះ មករា និងមេខ្លោង លោកងួន សុវណ្ណា អតីតប្រធានវរព្រំដែនលេខ 623 នោះគឺមិនខ្លាចញញើតរអានិងច្បាប់ សូម្បីតែបន្តិចសោះឡើយ!

(ពោល)កំពុងសម្រុកដឹកជញ្ជូនឈើយ៉ាងគឃ្លើនថែមទៀតផង។

សូមជំរាបថាឈើទាំងនោះគឺពួកគេដឹកចេញពីស្រុកវើនសៃ កំពុងធ្វើសារាចរណ៍តាមរថយន្តសាំយុងឆ្ពោះទៅស្រុកយួន ចូលទៅតាមច្រកព្រំដែនអន្តរជាតិអូរយ៉ាដាវ ជាហូរហែតែម្តង មិនតែប៉ុណ្ណោះគឺមិនមានការត្រួតពិនិត្យទប់ស្កាត់ពីសំណាក់ លោកវរសេនីយ៍ទោ ឃឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ផងដែល ហេតុនេះត្រូវបានមហាជនដាក់ការសង្ស័យថាឬជាការបើកភ្លើងខៀវពីមន្រ្តីពាក់ព័ន្ឋ ពាក់ព័ន្ធនិងការលើកឡើងខាងលើនេះ បងប្អូនពលរដ្ឋជាច្រើននិងមហាជនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាព្រៃឈើកំពុងតែរងកាប់បំផ្លាញពីសំណាក់ក្រុមឈ្មួញ ក៍បានទទួលស្នើរាល់កិច្ចអន្តរាគមន៍ ដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្តមសេនីយ៍ សៅ សុខា ដែលទទួលបន្ទុកការពារធនធានធម្មជាតិ ក៍ដូច ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ជាពិសេសលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី គួរតែចាត់វិធានការបង្រ្កាប!ក្រុមឈ្មួញ ឈើទុច្ចរិត ដែលមានឈ្មោះ មករា និងលោកងួន សុវណ្ណា អ្នកជំនួញឈើនៅខេត្តរតនគីរីជាក់ជាមិនខាន៕

ការិយាល័យនិពន្ធ/0882718176)011884183

You might like

Leave a Reply

Your email address will not be published. Required fields are marked *