សង្វៀនល្បែងសុីសងជល់មាន់និងបៀរអាប៉ោងដុះស្លែមួយកន្លែងចូលតាមច្រកដារនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ..!

(ខេត្តត្បូងឃ្មុំ)% មានទីតាំងសង្វៀនល្បែងសុីសងជល់មាន់និងបៀរអាប៉ោងដុះស្លែ មួយកន្លែងចូលតាមច្រកដារភូមិដារ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដែលមានឈ្មោះស៊្រុន ម៉េងលឹម

កំពុងបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងបានដោយរលូន អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនបង្រ្កាប!ឬមួយខ្លាចប៉ះពាល់ផលប្រយោជន៍ទេដឹង។

 

បើតាមប្រភពច្បាស់កាលពីពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថានៅរសៀលថ្ងៃទី២៨ ខែកុម្ភ ឆ្នាំ ២០២២-នេះមាន ទីតាំងល្បែងសុីសងដុះស្លែ ជ្រោកក្រោមស្លាកកាស៊ីណូខាងលើ កំពុងកៀងគរពួកញៀនល្បែងគ្រប់ទីកន្លែងឲ្យមកចូលលេងយ៉ាងអានាធិបតេយ្យបើកលេងយ៉ាងគគ្រឹគគ្រេង មហាជនមិនដែលឃើញសមត្ថកិច្ចជំនាញចុះទៅធ្វើការបង្រ្កាបនោះឡើយ។ទីតាំងល្បែងមួយនេះបើកលេងជារៀងរាល់ថ្ងៃ គឺមានក្រុមញៀនល្បែងជាច្រើនរយនាក់បានទៅលេងល្បែងនៅទីនោះយ៉ាងច្រើនកុះករ ពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាម្ចាស់ទីតាំងឈ្មោះលឹម បានសែនព្រេនត្រូវរ៉ូវគ្នាអស់ហើយមើលទៅបានជាបណ្តែតបណ្តោយឲ្យក្រុមញៀនល្បែងនាំគ្នាបើកលេងតាមតែអំពើចិត្តបែបនេះ ឬមួយខ្លាចបែកឆ្នាំងបាយ ទើបបានជា អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានមិនធ្វើការបង្រ្កាប!

 

 

សូមរំលឹកថាកន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្រ្តីនគរបាលពាក់ព័ន្ធក្រោមឱវាទទូរទាំងប្រទេស ត្រូវតែបង្រ្កាប!រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាបាននៅសុខសុវត្តិភាពដល់ប្រជាពលរដ្ឋឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ឲ្យមានសុវត្តិភាពទាំង៩ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ តែផ្ទុយទៅវិញទីតាំងល្បែងសុីសងជល់មាន់និងបៀរអាប៉ោងខុសច្បាប់ មួយកន្លែងនៅ ច្រកដានៅតែបន្តបើកលេងជារៀងរាល់ថ្ងៃ ម៉្យាងវិញទៀតនៅពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនដល់ពលរដ្ឋ ទូរទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្នបំផុតចំពោះជំងឺ កូវីដ-១៩ ទើបបម្លែងខ្លួនថ្មី ឈ្មោះថា អូមីក្រុង ។

 

 

 

ដោយឡែកទីតាំងល្បែងសុីសងជល់មាន់និងបៀរអាប៉ោងជ្រោកក្រោមស្លាក កាស៊ីណូខាងលើនេះ បើកលេងហាក់មិញញើតនិងមិនគោរពតាមសរាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល នោះឡើយ!។

 

បងប្អូនពលរដ្ឋសុំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស លោកស្នងការនគរបាលខេត្តត្បូងឃ្មុំ ពិសេសនោះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មេត្តាចុះត្រួតពិនិត្យនិងបង្រ្កាប!ទីតាំងល្បែងសុីសងជ្រោកក្រោមស្លាកកាស៊ីណូខាងលើនេះផងទាន ដើម្បើបានសុវត្តិភាពឲ្យស្របតាមគោលនយោបាយភូមិ ឃុំ ទាំង៩ចំណុច របស់ក្រសួងមហាផ្ទៃ។/ការិយាល័យនិពន្ធ/0882718176)( 011884183 )

You might like

Leave a Reply

Your email address will not be published. Required fields are marked *