រាជធានីភ្នំពេញ ៖ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធីកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបង្រ្កាប និងរឹបអូសរក្សាទុកនាពេលកន្លងមក ដោយមានការចូលរួមពី ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ។ ឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួនជាង១៣០តោន ត្រូវបានកម្ទេចចោលនៅទីលានចាក់សំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
You might like
អាជ្ញាធរខេត្តជំរុញដល់អាជ្ញាធរក្រុង ស្រុក និង សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និង តំបន់ឧទ្យានជាតិ
1 hour ago
0 Likes
3
អាវុធហត្ថចាប់ខ្លួនពិរុទ្ធជនម្នាក់តាមដីកាបង្គាប់របស់លោក គឺ ទីម៉េង ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង
24 hours ago
3 Likes
5
សមត្ថកិច្ចបង្ក្រាបទីតាំងស្តុបឈើដុះស្លែ ចំនួន២កន្លែងនៅកណ្តាលក្រុងសៀមរាប រកឃើញឈើល្មើសច្បាប់ជាង២០ម៉ែត្រគូប….!
4 days ago
5 Likes
5