សរុបសភាពការណ៍ទូទៅ ការងារបក្សឆ្នាំ២០២១ និងលើទិសដៅបន្ត..!

ព្រះវិហារ៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានបើកសន្និបាតបូកសរុបសភាពការណ៍ទូទៅ ការងារគណបក្ស ឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ ។ពិធីនេះក្រោមវត្តមានលោក មាស សុភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ។

លោក មាស សុភា បានថ្លែងកោតសរសើចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ គណបក្សគ្រប់លំដាប់ថ្នាក់ និងបានណែនាំឲ្យបន្តពង្រឹងអង្គការចាត់តាំងគណបក្សឱ្យកាន់តែល្អប្រសើរ និងសុក្រិត ពង្រឹងរបៀបរបបធ្វើការងារ ពង្រឹងកិច្ចសហប្រតិបត្តការ ជាមួយក្រុមការងារ ប្រកបដោយភាពសាមគ្គី និងគោលការឯកភាពផ្ទៃក្នុង។

ជំរុញឱ្យមានការទំនាក់ទំនង និងការកសាងសមត្តភាព បង្កើនទំនុកចិត្ត និងអប់រំលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីគោលការណ៍ដឹកនាំរបស់គណបក្សប្រជាជន និងទិដ្ឋភាពអភិវឌ្ឍន៍ នៃប្រទេសកម្ពុជាបច្ចុប្បន្ន រួមមានសន្តិសុខ និងសណ្ដាប់ធ្នាប់សង្គម។

 

លោក មាស សុភា បានបន្តថា ប្រទេសយើងកំពុងស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលជាជំងឺឆ្លងយ៉ាងឆាប់រហ័ស យើងត្រូវរស់ក្នុងរបៀបតាមគន្លងថ្មី។ បើទោះបីបានចាក់វ៉ាក់សាំងការពាររួចរាល់ហើយក្តី ក៏កុំភ្លេចខ្លួន និងមានការធ្វេសប្រហែស។ ត្រូវបន្តចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងវិធានការការពារ ៣ការពារ និង៣កុំ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងប្រទេសរបស់យើង៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *