ប្រជាសហគមន៍ស្រុកជ័យសែន ៦០៣គ្រួសារ សប្បាយរីករាយលក់ដំឡូងមី និងស្រូវពួកគាត់ទទួលបានតម្លៃល្អ តាមរយៈអនុវត្តកសិកម្មតាមកិច្ចសន្យា

(ព្រះវិហារ)៖ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២នេះ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីមហាសន្និបាតបូកសរុបប្រចាំឆ្នាំលើកទី១១ របស់សហគមន៍កសិកម្មស្ត្រីរតនៈ នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានសមាជិកចូលរួមសរុបចំនួន ៦០៣នាក់ ស្រី១៧៩នាក់។

លោក ពឹង ទ្រីដា បានបញ្ជាក់ឱ្យដឹងថា សហគមន៍កសិកម្មស្ត្រីរតនៈខាងលើនេះ មានមុខរបរសំខាន់ៗដូចជា៖ ឥនទានសាច់ប្រាក់ សេវាកម្មលក់ទឹកស្អាត ចុះកិច្ចសន្យាលក់ស្រូវ និងដំឡូងមីសរីរាង្គ។

លោកបន្តថា សហគមន៍កសិកម្មស្ត្រីរតនៈមាន៖

– ភាគហ៊ុនសរុបចំនួន ១៤៨៧ភាគហ៊ុន (២០០០០៛/ហ៊ុន)

– សហគមន៍មានទុនសរុបចំនួន ៩២៦,៧៥៩,៦៨៥រៀល

– ប្រាក់ចំណូលប្រចាំឆ្នាំបានចំនួន ១៣៤,៨៤៤,៦៥២រៀល

– ប្រាក់ចំណាយសរុបចំនួន ៤៩,៦៧២,៥២៧រៀល

– ប្រាក់ចំណេញសរុបចំនួន ៨៥,១៧២,១២៥រៀល។

ហើយសហគមន៍មានផែនការបន្ទាប់ ឆ្នាំ២០២២នេះគឺ៖

-ទិញដីពង្រីកទុកដាក់កសិផលរបស់សមាជិកងាយស្រួលផ្គត់ផ្គង់ឱ្យក្រុមហ៊ុនទិញកសិផល

-ពង្រីកសមាជិកដាំដំណាំសណ្តែកដីបន្ថែម

-ពង្រឹង និងបន្តមុខរបរឆ្នាំចាស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *